ព័ត៌មានជាតិ
មន្ទីរពេទ្យគន្ធបុប្ផាដាក់ដំណើរការម៉ាស៊ីនមីក្រូស្កូបវះកាត់ជំនាន់ថ្មីទំនើបបំផុត មានសមត្ថភាពឆ្លុះ វះកាត់ផ្នែកសសៃប្រសាទ ខួរក្បាល ខួរឆ្អឹងខ្នងទារក និងកុមារ
លោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ “ម៉ាស៊ីន Neurosurgical Microscope ម៉ូដែល #ZEISS KINEVO 900” ដែលជាម៉ាស៊ីនមីក្រូស្កូបវះកាត់ជំនាន់ថ្មីដ៏ទំនើបបំផុត ផលិតដោយអាល្លឺម៉ង ដើម្បីជំនួសម៉ាស៊ីនចាស់ដែលផុតអាយុកាលនៃការប្រើប្រាស់ នៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ ដោយមានការរៀបចំពីគណៈគ្រប់គ្រងមន្ទីរពេទ្យ និងមានការចូលរួមពីតំណាងមូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីននេះផងដែរ។

ជាមួយនឹងការដាក់ឱ្យដំណើរការម៉ាស៊ីនដ៏ទំនើបនេះ, មន្ទីរពេទ្យគន្ធបុប្ផា នឹងមានសមត្ថភាព ឆ្លុះមើល និងជួយសម្រួលដល់ការវះកាត់ផ្នែកសរសៃប្រសាទ, ខួរក្បាល និងខួរឆ្អឹងខ្នង របស់ទារក និងកុមារ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ការបំពាក់ម៉ាស៊ីនថ្មីនេះ ក៏ជាផ្នែកមួយនៃផែនការវិនិយោគប្រចាំឆ្នាំរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមរក្សា ក៏ដូចជាដើម្បីពង្រឹងគុណភាពនៃសេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងសេវាសម្ភពដល់ស្ត្រីមានផ្ទៃពោះរាប់ម៉ឺនករណីក្នុងមួយឆ្នាំៗ។

គួរឱ្យដឹងថា តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់ដោយឥតគិតថ្លៃ និងដោយគ្មានការរើសអើង។
ក្នុង១ឆ្នាំ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវចំណាយថវិកាជាង៤០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសង្គ្រោះអាយុជីវិតកុមារកម្ពុជា៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


