ព័ត៌មានជាតិ
ផ្លូវតុលាការខេត្តសៀមរាបរងការខូចខាតច្រើនឆ្នាំ ត្រូវអ្នកឧកញ៉ា សៀង ណាំ ជួយជួសជុលឡើងវិញ
សៀមរាប ៖ ផ្លូវតុលាការ ដែលមានប្រវែងជិត៣គីឡូម៉ែត្ត ចេញពីផ្លូវបេតុងសម្តេច ជា ស៊ីម ទៅដល់មុខ ប៉ុស្តិ៍សង្កាត់ជ្រាវ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលរងការខូចខាតជាច្រើនឆ្នាំមកហើយ ត្រូវបានជួសជុលឡើងវិញ នៅព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិក្សានុសិស្ស ក៏ដូចជាមន្ត្រីរាជការ។

ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងសង្កាត់ជ្រាវ ក៏ដូចជា ប្រជាពលរដ្ឋ ដែលត្រូវបានធ្វើដំណើរលើផ្លូវមួយខ្សែនេះ បានបង្ហាញនូវការរីករាយ និងក្តីអំណរយ៉ាងខ្លាំង ចំពោះការចូលមកជួយដោះស្រាយបញ្ហាផ្លូវមួយខ្សែនេះ របស់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ជាពិសេស អ្នកឧកញ៉ាបណ្ឌិត សៀងណាំ ដែលបានជួយជួសជុល ធ្វើឱ្យស្ថានភាពធ្វើដំណើរទៅមក កាន់តែងាយស្រួល។

ការជួសជុលផ្លូវនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដែលមានគោលបំណងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរជួយកាត់ បន្ថយការលំបាក ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ថែមទាំងអាចជួយ លើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់។

គួរបញ្ជាក់ផងដែរថា ផ្លូវ តុលាការមួយខ្សែនេះ គឺខាងអាជ្ញាធរខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការជួសជុល ផ្លូវដែលខូចនេះ ទៅជាផ្លូវចាក់បេតុង នៅក្នុងឆ្នាំ២០២៦ ឆាប់ៗ នេះផងដែរ។ប៉ុន្តែគម្រោងមិនទាន់ធ្លាក់មកទើបអ្នកឧកញ៉ាសៀង ណាំ ជួសជុលឲ្យពលរដ្ឋប្រើប្រាស់បណ្ដោះអាសន្នសិន៕
ដោយ ៖ ជុន កុសល



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


