ព័ត៌មានជាតិ
អាជ្ញាធរបញ្ជូនឱ្យវៀតណាមនូវជនជាតិរបស់ខ្លួន៧នាក់ដែលធ្វើការខុសច្បាប់នៅកម្ពុជា
អាជ្ញាធរកម្ពុជាបានបន្តបញ្ជូនឱ្យវៀតណាមវិញនូវជនជាតិរបស់ខ្លួនចំនួន៧នាក់ទៀត មានស្រីចំនួន២នាក់ ដែលបានលួចឆ្លងដែន និងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ជនជាតិវៀតណាមទាំងនេះ ត្រូវបានអនុវត្តនីតិវិធីបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។
ការអនុវត្តនីតិវិធីបណ្ដេញចេញនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា គឺដោយសារករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ពាក់ព័ន្ធនឹងអំពើឆបោកអនឡាញ (online scam)។

ជនជាតិវៀតណាមទាំង៧នាក់នេះ គឺនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលបានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលក្នុងនោះករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន ចំនួន៤នាក់ និងករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (online scam) ចំនួន ៣នាក់ (ស្រី២នាក់)៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


