ព័ត៌មានជាតិ
គម្រោងសាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះសម្រេចបាន ២១%
ការស្ថាបនាសាងសង់អនុគម្រោងសាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង ៤ ក្រោមជំនួយពី ADB សម្រេចបានប្រមាណ ២១,២៥ ភាគរយ។

ការងារសាងសង់បណ្ដាញលូ និងស្ថានីយបូមទឹកភ្លៀងនេះ គឺទី១-ការសាងសង់អគារស្ថានីយបូមមួយកន្លែង មានទំហំ ១៦.៧ម៉ែត្រx៣០ម៉ែត្រ, ២- សំណង់មាត់ឈ្នាងបង្ហូរទឹកចេញពីស្ថានីយទំហំ ១៣.៤ម៉ែត្រx១៨.៥ម៉ែត្រ, ៣- ការបំពាក់ម៉ាស៊ីនបូមទឹកចំនួន ៣ ម៉ាស៊ីន មានសមត្ថភាពបូមទឹកបាន ១០៣៨០ ម៉ែត្រគូបក្នុងមួយម៉ោង, ៤- ផ្លូវបេតុងចូលស្ថានីយប្រវែង ១១០ ម៉ែត្រ ទទឹងផ្លូវ ៧.៥ ម៉ែត្រ, ៥- សាងសង់បណ្ដាញលូបេតុងប្រអប់មេប្រវែង ១១២៣ ម៉ែត្រ, ៦- សាងសង់បណ្ដាញលូប្រមូលទឹកតភ្ជាប់ជាមួយបណ្ដាញលូចាស់ប្រវែង ៤៩៦ម៉ែត្រ, ៧- សាងសង់ប្រឡាយទឹករៀបថ្ម ទំហំទទឹងបាត្រប្រឡាយ ១.៥ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ប្រវែង ២២០ម៉ែត្រ។



ការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀងក្រុងក្រចេះក្នុងគោលបំណង គឺដើម្បីរំដោះទឹកភ្លៀងពីក្នុងក្រុងក្រចេះទាំងមូល ការពារការជន់លិចក្នុងរដូវវស្សា ហើយប្រព័ន្ធនេះជួយបញ្ជៀសការលិចលង់ក្នុងក្រុង លើកកម្ពស់អនាម័យសុខភាព និងជីវភាពប្រជាជនក៏ដូចជាជួយជំរុញសេដ្ឋកិច្ចក្នុងក្រុងទាំងមូល។
អនុគម្រោងសាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង ៤ ចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្រោមជំនួយពី ADB ដែលចំណាយថវិកាប្រមាណជា ៧ លានដុល្លារ។
តាមការបញ្ជាក់បន្ថែមពីអាជ្ញាធរខេត្តក្រចេះ ដោយមានជំនួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះទទួលបានគម្រោងរួមមាន៖ ទីលានទុកដាក់សំរាមក្រុងក្រចេះ ដែលបានសាងសង់រួចរាល់, គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងក្រុងក្រចេះ ដែលកំពុងដំណើរការសាងសង់ និងគម្រោងរៀបចំកែលម្អឡើងវិញនូវរង្វង់មូលព្រាបស, អនុគម្រោងដាក់បង់អង្គុយ និងអំពូលភ្លើងប្រើពន្លឺសូឡាតាមមាត់ទន្លេ, គម្រោងរៀបចំកែលម្អឡើងវិញនូវរង្វង់មូលនាគបាញ់ទឹក និងរៀបចំទីកន្លែងសម្រាប់ហាត់ប្រាណ និងកន្លែងសម្រាប់ក្មេងលេង ដែលបានបើកការដ្ឋានសាងសង់នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលម៉ិនេះ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


