ព័ត៌មានជាតិ
ផ្លូវភ្លោះធំជាងគេងនៅក្រុងក្រចេះ សម្រេចសាងសង់បានជាង ៨០% សម្រួលពលរដ្ឋធ្វើដំណើរអំឡុងបុណ្យភ្ជុំបិណ្ឌ
គម្រោងស្ថាបនាពង្រីកមហាវិថីសម្ដេចតេជោ ហ៊ុន សែន ស្ថិតនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះសម្រេចបានប្រមាណ ៨៦%។ នេះបើតាមប្រភពពីមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ។
គម្រោងស្ថាបនាពង្រីកផ្លូវនេះចាប់ពីរង្វង់មូលព្រាបស រហូតដល់រង្វង់មូលខ្លាស្ទុះដែលមានប្រវែងជាង ៥ គីឡូម៉ែត្រ និងទទឹងផ្លូវទំហំ ៣០ ម៉ែត្រ ដែលជាផ្លូវភ្លោះមានទំហំធំជាងគេក្នុងក្រុងក្រចេះ។
ការស្ថាបនាពង្រីកផ្លូវមហាវិថីសម្ដេចតេជោ ហ៊ុន សែន បានជួយសម្រួលចរាចរណ៍ការធ្វើដំណើររបស់ពលរដ្ឋទៅមកមានភាពងាយស្រួល និងគ្មានការកកស្ទះនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ។


ផ្លូវមហាវិថីសម្ដេចតេជោ ហ៊ុន សែន (រង្វង់មូលព្រាបស-រង្វង់មូលខ្លាស្ទុះ) ត្រូវបានពង្រីកពី ២ គន្លង ទៅជា ៤ គន្លងទៅមកនិងមានរៀបចំជាសួនពុះចែកទ្រូងផ្លូវ និងការរៀបចំឃឿនចិញ្ចើមផ្លូវសងខាង។ បច្ចុប្បន្នកំណាត់ផ្លូវភ្លោះមួយខ្សែនេះ ក៏ត្រូវបានចាក់ក្រាលកៅស៊ូ និងរៀបចំសួនពុះចែកទ្រូងផ្លូវរួចជាជំហានៗផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ផ្លូវភ្លោះពីរង្វង់មូលព្រាបស-រង្វង់មូលខ្លាស្ទុះនេះ ថែមទាំងបានស្ពានបេតុងភ្លោះថ្មីមួយទៀតនៅចំណុចស្ពានសរ ដែលកាន់តែផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងទៅទាំងមក ដោយបានបញ្ជៀសចរាចណ៍កាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ និងលើកស្ទួយសោភណភាពខេត្ត មានសួនច្បារ មានកន្លែងហាត់ប្រាណ ដែលជាគុណប្រយោជន៍ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ។
ដោយឡែកពាក់ព័ន្ធវឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ប្រវែង ១,៧៦១ ម៉ែត្រ សម្រេចបានជាង ៩៨% ខណៈដែលផ្លូវតភ្ជាប់ក្នុងក្រុងក្រចេះប្រវែង ៣១,៦៩ គីឡូម៉ែត្រ ក៏សម្រេចបាន ៩៣% និងសំណង់ផ្សេងៗក្នុងគម្រោងសម្រេចបាន ៤៧%៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


