ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ឲ្យអាជ្ញាធរចាត់វិធានការរថយន្តដឹកសំណល់សំណង់ ឬ កាកសំណល់ផ្សេងៗ ដែលចាក់តាមផ្លូវពាសវាលពាសកាល
លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដាក់បទបញ្ជាដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវឃាត់រថយន្តដឹកសំណល់សំណង់ ឬ កាកសំណល់ផ្សេងៗ ដែលតែងយកមកចាក់តាមផ្លូវពាសវាលពាសកាល យកមកអនុវត្តវិធានការតាមផ្លូវច្បាប់ជាដាច់ខាត។

ការដាក់បទបញ្ជាបែបនេះ ក្នុងឱកាស លោក ជិន ប៊ុនធឿន ដឹកនាំមន្ត្រី ចុះរៀបចំសណ្ដាប់ធ្នាប់ និង យកគ្រឿងចក្រឈូសសម្អាតចិញ្ចើមផ្លូវសាធារណៈ នៅមូលដ្ឋានសង្កាត់គីឡូម៉ែត្រលេខ ៦ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះ លោក ជិន ប៊ុនធឿន បានឲ្យដឹងថា កន្លងមក រដ្ឋបាលខណ្ឌឫស្សីកែវ បានធ្វើការឃាត់ និងចុះកិច្ចសន្យាជាច្រើនលើកជាមួយម្ចាស់យានយន្តដែលរំលោភបំពាន។ ទោះជាយ៉ាងណា នៅតែមានការបំពានឡើងវិញ ជាកត្តាដែលប៉ះពាល់ដល់អនាម័យ និងសុខភាពប្រជាពលរដ្ឋក្នុងតំបន់។

លោក អ៊ុក សំបូរ ពលរដ្ឋរស់នៅសង្កាត់គីឡូម៉ែត្រលេខ ៦ បានឲ្យដឹងដែរថា គាត់មានការពេញចិត្តចំពោះការចូលរួមរបស់អាជ្ញាធរក្នុងការទប់ស្កាត់ការចាក់កាកសំណល់ពាសផ្លូវ។ លោកថា នេះជាការបំពុលដោយកាកសំណល់ និងសំណង់ផ្សេងៗ។ មិនត្រឹមប៉ុណ្ណឹងទេ វាអាចបង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ក្នុងនាមពលរដ្ឋ លោកក៏បានសំណូមពរដល់អាជ្ញាធរ ត្រូវអនុវត្តតាមវិធានការតឹងរ៉ឹងបន្តទៀត ដើម្បីកុំឲ្យមានការបំពានឡើងវិញ៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


