ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីចែកជូនពលរដ្ឋភៀសសឹក
មុងចំនួន ៦០ ការុង ស្មើ ៣ ពាន់មុង ទឹកស៊ីអ៊ីវ ៥០ កេស និង ទឹកត្រី ៧៥ យួរ ជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវទី ១ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្តល់ជូនដល់ រដ្ឋបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកដោយសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ នៅតាមមណ្ឌលភៀសសឹក ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមវត្តមានលោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប។

លោក ស៊ុន ចំណាន មានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវទី ១ ពីទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះដោយសង្គ្រាម អំណោយទាំងនេះ ត្រូវបានអាជ្ញាធរខេត្តធ្វើការបែងចែកជូនដល់ពលរដ្ឋនៅតាមមណ្ឌលសុវត្ថិភាពតាមក្រុង-ស្រុក ដែលពួកគាត់កំពុងស្នាក់នៅ។ ម្យ៉ាងទៀត សភាពការណ៍នៅតាមព្រំដែនមិនធានាសុវត្ថិភាព ដោយមានការរំលោភបំពានរបស់ពួកទាហានថៃ ក្រោយការឈប់បាញ់ ធ្វើឲ្យពលរដ្ឋបន្តរស់នៅក្នុងមណ្ឌល ខាតពេលវេលាក្នុងការប្រកបរបរចិញ្ចឹមក្រុមគ្រួសារ។

លោកបានបន្តថា ការផ្តល់អំណោយមនុស្សធម៌ទាំងនេះ មិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ក្នុងស្មារតីមហាគ្រួសារខ្មែរតែមួយ។ រាល់អំណោយដែលរដ្ឋបាលខេត្តសៀមរាបទទួលបានពីសប្បុរសជនជាតិ-អន្តរជាតិ ត្រូវបានក្រុមការងារខេត្តធ្វើការបែងចែកផ្គត់ផ្គង់ជូនពលរដ្ឋកំពុងស្នាក់នៅតាមមណ្ឌលភៀសសឹកតាមក្រុង-ស្រុក ព្រមទាំងផ្គត់ផ្គង់ដល់សមរភូមិមុខផងដែរ៕
អត្ថបទ ៖ គឿន វេត



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


