នយោបាយ
អ្នកនាំពាក្យស៊ីភីភីថា គំនិតចង់បង្រួបបង្រួមគ្នា នៅជាក្តីស្រម៉ៃនៅឡើយ
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា រហូតមកដល់ពេលនេះ គំនិតដែលចង់បង្រួបបង្រួមគ្នារបស់អតីតមន្ត្រី CNRP ដែលទើបចេញមកធ្វើនយោបាយ នៅជាក្តីស្រម៉ៃរបស់អ្នកចង់នៅឡើយ មិនទាន់ចេញជាលទ្ធផលអ្វីទេ ហើយបើតាមអ្នកនាំពាក្យរូបនោះ ការបង្កើតគណបក្សថ្មីៗ គឺដោយសារមានទស្សនៈផ្សេងគ្នា ដូច្នេះលោកជឿជាក់ថា ការរួបរួមមិនអាចសម្រេចផលបានទេ។

បើតាមលោក សុខ ឥសាន ក្រោយការប្រកាសចងសម្ព័ន្ធរបស់គណបក្សថ្មីៗ មានប្រតិកម្មពីផ្ទៃក្នុងច្រើនណាស់ ថានឹងមិនអាចទៅរួចទេ។ លោកថា ការបង្កើតគណបក្សថ្មីៗដោយសារមានទស្សនៈផ្សេងគ្នា ដូច្នេះការរួបរួមមិនអាចសម្រេចផលបានទេ ហើយបើមានទស្សនៈផ្សេងគ្នាហើយ ក៏ដើរផ្លូវផ្សេងគ្នាដែរ។
លោក សុខ ឥសាន អះអាងថា កម្លាំងដែលចង់រួបរួមគ្នា សុទ្ធតែជាកម្លាំងបែកបាក់ ដូច្នេះបើរួបរួមគ្នា កាន់តែមានការបែកបាក់ថែមទៀត “ដូច្នេះគំនិតចង់បង្រួបបង្រួមគ្នា នៅជាក្តីស្រម៉ៃនៅឡើយ។ ក្រុមអាណាធិបតេយ្យទៅដល់ណា នៅតែអាណាធិបតេយ្យដដែល នោះគឺជាក្រុមប្រជាធិបតេយ្យក្លែងក្លាយ”។
ទោះជាយ៉ាងណា លោក សុខ ឥសាន អះអាងថា ប្រសិនបើការបង្កើតសម្ព័ន្ធភាពរបស់គណបក្សថ្មីៗកើតឡើងមែន មិនប៉ះពាល់ដល់ប្រជាប្រីយភាពគណបក្សប្រជាជនកម្ពុជាទេ ពីព្រោះប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា គឺជាកត្តាអត្តនោម័តរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះទោះបីមានសម្ព័ន្ធភាព ឬមិនមាន ក៏គណបក្សប្រជាជនកម្ពុជានៅតែរក្សាប្រជាប្រិយភាពបានដដែល តាមរយៈទង្វើ និងសកម្មភាពរបស់មន្ត្រីគណបក្សក្នុងការបបម្រើប្រជាជនដោយស្មោះត្រង់។
គួររំលឹកថា កាលពីថ្មីៗនេះ លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាសហស្ថាបនិកម្នាក់របស់គណបក្សកែទម្រង់កម្ពុជា ដែលទើបទទួលបានសិទ្ធិធ្វើនយោបាយថ្មីៗ បានបង្ហាញចេតនាចង់ឲ្យមានការសម្របសម្រួលរវាងអ្នកនយោបាយមួយចំនួន ដែលជាអតីត CNRP ដែលទើបចេញមកបង្កើតគណបក្សថ្មីៗ ដើម្បីរួបរួមគ្នាជាធ្លុងមួយ ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
រហូតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន៦ហើយ បានបង្កើតឡើងដោយអតីតមន្ត្រីអតីតបក្ស CNRP ដែលក្នុងនោះរួមមាន គណបក្សឆន្ទៈខ្មែរ, គណបក្សខ្មែរអភិរក្ស, គណបក្សខ្មែរស្រឡាញ់ជាតិ, គណបក្សកំណែទម្រង់កម្ពុជា, គណបក្សបេះដូងជាតិ និងគណបក្សកម្ពុជានិយម៕
ដោយ ៖ កោះកែវ

-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


