នយោបាយ
គណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោតនាំមុខគ្រប់ខេត្តក្រុងទាំងអស់
គិតមកដល់ម៉ោង ៧ ៖៣០ នាទីយប់នេះ គណបក្សប្រជាជនកម្ពុជាឈ្នះដាច់តំណែងមេឃុំ ចៅសង្កាត់ ទាំង២៥រាជធានី-ខេត្តទាំងអស់៖

- រាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ទាំង១០៥សង្កាត់
- ខេត្តស្វាយរៀង គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ទាំង ៨០ឃុំ សង្កាត់
- ខេត្តព្រះសីហនុ គណបក្សប្រជាជនកម្ពុជា ឈ្នះបានមេឃុំ-ចៅសង្កាត់ទាំងអស់ និងឈ្នះដាច់ ១៥ឃុំ/២៩ឃុំសង្កាត់
- ខេត្តតាកែវ គណបក្សប្រជាជកម្ពុជាឈ្នះទាំង១០០ឃុំ សង្កាត់
- ខេត្តព្រះវិហារ គណបក្សប្រជាជនកម្ពុជាឈ្នះទាំង៥១ ឃុំ សង្កាត់
- ខេត្តកំពង់ធំ គណបក្សប្រជាជនកម្ពុជាឈ្នះដាច់ទាំងអស់ ៧៨ឃុំសង្កាត់ ក្នុងចំណោមឃុំសង្កាត់៨១
- ខេត្តព្រៃវែង គណបក្សប្រជាជនកម្ពុជាឈ្នះទាំង ១១៦ឃុំ សង្កាត់
- ខេត្តមណ្ឌលគិរី គណបក្សប្រជាជនកម្ពុជាឈ្នះដាច់ ២១ឃុំ សង្កាត់
- ខេត្តឧត្តរមានជ័យ គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ ២៤ឃុំ សង្កាត់
- ខេត្តពោធិ៍សាត់ គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់៤៩ឃុំ សង្កាត់
- ខេត្តរតនគិរី គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ ៥០ឃុំសង្កាត់
- ខេត្តក្រចេះ គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ ៤៨ឃុំ សង្កាត់
- ខេត្តកំពង់ស្ពឺ គណបក្សប្រជាជនកម្ពុជាឈ្នះដាច់ ៨៨ ឃុំ សង្កាត់
- ខេត្តកំពត គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ ៩៣ ឃុំ សង្កាត់
- ខេត្តស្ទឹងត្រែង គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ ៣៤ ឃុំ សង្កាត់
- ខេត្តកោះកុង គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ ២៩ ឃុំ សង្កាត់
- ខេត្តកំពង់ឆ្នាំង គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ ៧១ ឃុំ សង្កាត់
- ខេត្តកំពង់ចាម គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ ១០៨ឃុំ-សង្កាត់ លើ១០៩ឃុំ-សង្កាត់
- ខេត្តកែប គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ ៥ ឃុំ សង្កាត់
- ខេត្តបាត់ដំបង គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ ១០៣ ឃុំ សង្កាត់
- ខេត្តបន្ទាយមានជ័យ គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ ៦៧ ឃុំ សង្កាត់
- ខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ទាំង១,៥០៨ ឃុំ សង្កាត់
- ខេត្តប៉ៃលិន គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ទាំង១១៨ការិយាល័យ
- ខេត្តកណ្តាល គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ ១២៧ ឃុំ សង្កាត់
- ខេត្តត្បូងឃ្មុំ គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ទាំង១,៣១៨ការិយាល័យ។
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់អ្នកសារព័ត៌មានថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ នឹងប្រកាសផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ខណៈលទ្ធផលបឋមនឹងចាប់ផ្តើមប្រកាសពីល្ងាចនេះតទៅ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


