នយោបាយ
គណបក្សខ្មែររួបរួមជាតិ ប្រកាសទទួលយកលទ្ធផលផ្លូវការ ដែលប្រកាសដោយ គ.ជ.ប
គណបក្សខ្មែររួបរួមជាតិ ដែលមានលោក ញឹក ប៊ុនឆៃ ជាប្រធានបានប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ហើយការប្រកាសទទួលយកលទ្ធផលនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍របស់គណបក្សខ្មែររួបរួមជាតិបានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងដំណើរការប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គ្មានការបង្ខិតបង្ខំ ក្នុងពេលបោះឆ្នោត មានបរិយាកាសស្ងប់ស្ងាត់ល្អ និងដំណើរការទៅដោយរលូន គ្មានឧបសគ្គ និងគ្មានអំពើហិង្សា ព្រមទាំងការរាប់សន្លឹកឆ្នោត និងលទ្ធផលបោះឆ្នោតអាចទទួលយកបាន។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួម ប្រកួតប្រជែង ហើយលទ្ធផលផ្លូវការត្រូវបាន គ.ជ.ប ប្រកាសជាផ្លូវការ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ ហើយបើតាមលទ្ធផលនោះបង្ហាញថា ក្នុងចំណោមគណបក្សនយោបាយចំនួន១៧ ដែលបានចូលរួមប្រកួតប្រជែង គឺមានគណបក្សនយោបាយចំនួន៩ ដែលទទួលបានសំឡេងគាំទ្រ និងទទួលបានអាសនៈ ក្នុងនោះគណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងសរុបចំនួន៦៣,៨៦៨ សំឡេង ស្មើ០.៨៨ ភាគរយ និងទទួលបានអាសនៈចំនួន ១៣ អាសនៈ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


