នយោបាយ
បញ្ហារុស្ស៊ី-អ៊ុយក្រែន អាចឈានដល់កើតមានសង្គ្រាមលោកលើកទី៣ទេ?
សង្គ្រាមរបស់រុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយរយៈពេល៧ខែ មកហើយ ដែលក្លាយទៅជាសង្គ្រាមរ៉ាំរ៉ៃមួយមិនទាន់អាចស្វែងរកដំណោះស្រាយបាននៅឡើយ។ ជាមួយនឹងបញ្ហានេះ មនុស្សស្ទើរតែពេញមួយពិភពលោកព្រួយបារម្ភថា ប្រសិនបើសង្គ្រាមនៅតែបន្តបែបនេះ តើអាចបង្កឲ្យមានសង្គ្រាមលោកលើកទី៣ដែរ ឬទេ?

ទោះបីជាអ៊ុយក្រែនមានទំហំផ្ទៃដី និងកម្លាំងកងទ័ពតិចជាងរុស្ស៊ីយ៉ាងណាក្តី ក៏ប៉ុន្តែសព្វាវុធដែលអ៊ុយក្រែនមាន ហើយអាចទប់ទល់ជាមួយរុស្ស៊ី គឺបានមកពីការជួយឧបត្ថម្ភពីលោកខាងលិច និងសហរដ្ឋអាមេរិក។

ជុំវិញនឹងការផ្តល់ជំនួយពីមហាអំណាចសេរីខាងលើ អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ លោក ពុយ គា បានលើកឡើងថា អ្វីដែលរូបលោកព្រួយបារម្ភបំផុតនោះ គឺកាលដែលអាមេរិកផ្តល់នូវជំនួយជាសព្វាវុធទំនើបៗ អាចបាញ់បានរាប់សិបគីឡូម៉ែត្រ ដែលទង្វើបែបនេះ អាចរុញឲ្យរុស្ស៊ីទាល់ច្រក រួចវាយបកមកអ៊ុយក្រែនដោយកំរោលក៏ថាបាន។ ជាក់ស្តែងដូចជាករណីដែលអាមេរិកបញ្ជូនលោកស្រី ប៉េឡូស៊ី ទៅទស្សនកិច្ចនៅកោះតៃវ៉ាន់ ជាការផ្គើនមួយរបស់អាមេរិក ដែលញោះឲ្យចិនក្តៅសាច់ រួចធ្វើសមយុទ្ធយោធាជិតកោះតៃវ៉ាន់។
លោក ពុយ គា មានប្រសាសន៍ថា៖ “រុស្ស៊ីបានបញ្ជាក់ហើយ ថាកុំឲ្យដើរដល់បន្ទាត់ក្រហម ចឹងខ្ញុំបារម្ភដែរ ប្រសិនបើអាមរិកនៅតែបន្តញោះ មើលថារុស្ស៊ីបានប៉ុនណា ខ្លាំងប៉ុនណា ចឹងអាចរុញរុស្ស៊ីដល់ជញ្ជាំង។ នេះជាការពិបាក ដែលយើងមើលមិនដឹងទាំងអស់គ្នា”។

ចំពោះលោកបណ្ឌិត ផាត កុសល ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យញ៉ូយ៉ក បានអះអាងថា សង្រ្គាមលោក អាចកើតឡើងបានគឺផ្តើមចេញពីសង្គ្រាមតូចៗ ម្យ៉ាងវិញទៀតភាគីទាំងពីរក៏ចង់បញ្ចប់សង្រ្គាមរបស់ខ្លួនរៀងៗខ្លួនឲ្យឆាប់ចប់ដូចគ្នា។ ក៏ប៉ុន្តែ បញ្ហាដែលសំខាន់នោះគឺ ប្រសិនបើមានបញ្ហារវាងអ៊ុយក្រែន និងរុស្ស៊ី មានសង្គ្រាមរវាងចិន និងកោះតៃវ៉ាន់ទៀតនោះ សង្រ្គាមលោកលើកទី៣ អាចនឹងកើតមានឡើង។លោកបណ្ឌិត ផាត កុសល ក៏សង្ឃឹមថា សង្គ្រាមលោកនឹងមិនកើតមាន ហើយលោកក៏សង្ឃឹមថាសង្គ្រាមនឹងមិនឈានដល់ការប្រើប្រាស់នូវអាវុធប្រល័យលោកដូចគ្នា ព្រោះភាគីទាំងពីរក៏មិនចង់ឲ្យកើតមានូវសង្គ្រាមលោកនោះទេ។
លោកមានប្រសាសន៍ថា៖ “អ្វីដែលខ្ញុំដឹងនោះគឺថា ទាំងបច្ចឹមប្រទេសគាត់ព្យាយាមកាត់បន្ថយ នូវលទ្ធភាពដែលសង្គ្រាមនេះអាចប្រើទៅដល់អាវុធអនុគ្លេអ៊ែរ។ បើសិនជាចឹងមែន វាអាចកើតមានសង្គ្រាមលោកលើកទី៣។”
គួរបញ្ជាក់ថា សង្គ្រាមរ៉ាំរ៉ៃនៃប្រទេសទាំងពីរ បានជះឥទ្ធិពលទូទាំងពិភពលោក ស្ទើរតែគ្រប់វិស័យទាំងអស់។ មតិពីអ្នកជំនាញជាច្រើនបានអះអាងថា ដើម្បីឲ្យបញ្ចប់សង្គ្រាមបានឆាប់រហ័ស គឺមានតែភាគីទាំងសងខាងព្យាយាមស្វែករកនូវកិច្ចចរចារណាមួយដែលមានប្រសិទ្ធភាព ដើម្បីឲ្យមានភាពល្អប្រសើរទាំងសងខាង នឹងមិនផ្ចាញ់ផ្ចាលគ្នាបន្តទៀត៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


