Connect with us

នយោបាយ

រដ្ឋមន្ត្រីយុត្តិធម៌ចេញអធិបញ្ជា​ឲ្យព្រះរាជអាជ្ញា​ចាត់វិធានការច្បាប់​ជាបន្ទាន់​ចំពោះទណ្ឌិត សម រង្ស៊ី​ ដែលនិយាយប្រមាថព្រះមហាក្សត្រ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានចេញអធិបញ្ជាឲ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះ សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិបញ្ជារបស់ក្រសួងយុត្តិធម៌ចេញផ្សាយនៅថ្ងៃទី ២៦ ខែតុលានេះលើកឡើងថា នៅក្នុងវិដេអូមួយដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក (facebook) កាលពីពេលថ្មីៗនេះ សម រង្ស៉ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាថា «មិនមានមនសិកាជាតិ និង ក្បត់ជាតិ»។

សម្តីដែល សម រង្ស៉ី បាននិយាយនៅក្នុងវីដេអូដែលត្រូវបាន និងកំពុងផ្សព្វផ្សាយជាសាធារណៈ តាមរយៈបណ្តាញសង្គមនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ និងជាការរំលោភបំពានមាត្រា ៧ នៃរដ្ឋធម្មនុញ្ញកម្ពុជា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម