នយោបាយ
លោក យ៉ង សាំងកុមារ, លោក ឡឹក សុធារ និងលោក ដាំ សិទ្ធិ ត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាជាផ្លូវការ
គណៈចាត់តាំងគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២នេះ បានរៀបចំពិធីបញ្ចូលសមាជិកថ្មីចំនួន ៥ រូប មកពីគណបក្សនយោបាយដទៃ ដែលបានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកបណ្ឌិត ទេព ងន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក សោម សឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន គណៈចាត់តាំងគណៈកម្មាធិការកណ្តាល គណបក្សគណបក្សប្រជាជន និងសមាជិកសមាជិកាមកពីស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល ផងដែរ។

សមាជិកចំនួន ៥ រូបដែលនឹងត្រូវបានបញ្ចូលជាផ្លូវការក្នុងពេលនេះមកពីគណបក្សចំនួន ៣ រួមមាន៖
១. លោក យ៉ង សាំងកុមារ អតីតប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
២. លោក ឡឹក សុធារ អតីតអគ្គលេខារងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
៣. លោក ខាត់ សុធី អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
៤. លោក ដាំ សិទ្ធិ អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សសង្រ្គោះជាតិ
៥. លោក យោគ ស៊ីថុន អតីតអគ្គលេខាធិការប្រតិបត្តិរងគណបក្សហ៊្វុនស៊ិនប៉ិច
បន្ទាប់ពីទទួលបានសេចក្តីសម្រេចពីគណៈអធិបតីរួច តំណាងសមាជិកថ្មីលោក យ៉ង សាំង កុមារ បានឡើងសម្តែងនូវសេចក្តីរីករាយ និងអរគុណចំពោះគណអធិបតី ដែលបានបង្កើតនូវពិធីនេះឡើង ដែលបានអនុញ្ញាត្តឲ្យរូបលោកបានចូលជាសមាជិកផ្លូវការរបស់គណបក្ស។

រូបលោកផ្ទាល់បានមើលឃើញថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលបម្រើផងប្រយោជន៍ជាតិ និងប្រជាជនយ៉ាងពិតប្រាកដ។ លោកបានបញ្ជាក់ថា រូបលោកបានស្នើសុំសម្តេចតេជោ ដោយផ្ទាល់ដើម្បីយកថ្ងៃ ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តបង្កើតរណសិរ្សរំដោះជាតិ ជាថ្ងៃចូលបក្សដើម្បីជាការដឹងគុណចំពោះការលះបង់របស់វីរជន ក៏ដូចជាគណ បក្សប្រជាជនកម្ពុជា ដែលបានរំដោះកម្ពុជាពីរបបប៉ុលពត។ ជាចុងក្រោយលោក យ៉ង សាំងកុមារ បានធ្វើការប្តេជ្ញាចិត្តថា៖

១. គោរព និងអនុវត្តតាមកម្មវិធិ និងលក្ខន្តិកៈរបស់គណបក្សដោយឥតងាករេ និងប្រែក្លាយកម្មវិធីនយោបាយរបស់គណបក្សឲ្យទៅជាការអនុវត្តជាក់ស្តែង
២. ថែរក្សា ពង្រឹង សាមគ្គីភាពផ្ទៃក្នុង រក្សាការសម្ងាត់ និងគោរពអង្គវិន័យរបស់គណបក្សឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ជាទីបំផុត
៣. ប្តេជ្ញាចូលរួមប្រជុំជីវភាពបក្សឲ្យបានទៀងទាត់

ជាទីបញ្ចប់នៃកម្មវិធីលោកបណ្ឌិត ទេព ងន បានសម្តែងនូវសេចក្តីសោមនស្សរីករាយបំផុតដែលបានធ្វើជាគណអធិបតីក្នុងពិធីមួយនេះ។ លោកក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនចំពោះសមាជិកថ្មី និងអំពាវនាវឲ្យសមាជិកទាំងថ្មី និងចាស់ទាំងអស់ធ្វើការរួបរួមគ្នាដើម្បីពង្រឹងគណបក្សជាបន្ត។

លោកបណ្ឌិត ទេព ងន ក៏បានសង្កត់ធ្ងន់ដដែលៗថា សមាជិកចាស់ និងសមាជិកថ្មីជាមួយសមាជិកដូចគ្នា មិនមានការបែងចែកផ្សេងៗឡើយ។ សមាជិកទាំងអស់ត្រូវមានស្មារតីរួបរួមគ្នា គោរពលក្ខន្តិកបក្ស និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ឲ្យបានម៉ឺងម៉ាត់បំផុត៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


