នយោបាយ
ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ពីភាពចាំបាច់ក្នុងការណែនាំ និងបង្ហាញពលរដ្ឋឲ្យចេះគូសសន្លឹកឆ្នោត
ឯកឧត្តម ហ៊ុន ម៉ានី បេក្ខជនតំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ របស់គណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការណែនាំ និងបង្ហាញប្រជាពលរដ្ឋឲ្យចេះគូសសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។

ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំព្រៃវិហារ និងឃុំស្នំក្រពើ នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣។

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើទំព័រហ្វេសប៊ុកថា បើតាមការកត់សម្គាល់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ ២០២២ លទ្ធផលសន្លឹកឆ្នោតឥតបានការទូទាំងប្រទេសមានចំនួនមួយគួរឲ្យកត់សម្គាល់។

ផ្អែកលើចំនុចនេះហើយ គឺជាមូលដ្ឋានដែលថ្នាក់ដឹកនាំ សមាជិក-សមាជិកា សកម្មជន គណបក្សប្រជាជនកម្ពុជា បាននិងកំពុងបន្តចូលរួមសកម្មភាពយ៉ាងហ្មត់ចត់ ក្នុងការណែនាំអំពីនីតិវិធី និងរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបានការនៅតាមមូលដ្ឋាននីមួយៗ។

បើតាមឯកឧត្តម ហ៊ុន ម៉ានី ការបង្ហាញ និងសាកល្បងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ គឺជាការចូលរួមបន្តរម្លឹកជាថ្មីអំពីព័ត៌មានសំខាន់ៗ ដើម្បីធានាថា ប្រជាពលរដ្ឋ ជាពិសេសសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា និងអង្គបោះ ឆ្នោត មិនចាញ់បោកតាមចេតនាជំរុញចលនាបំផ្លាញសន្លឹកឆ្នោត ដោយក្រុមជនអគិតមួយចំនួន៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


