នយោបាយ
ប្រធានសភាម៉ាឡេស៊ីថាសម្ដេចតេជោជារដ្ឋបុរសដ៏ល្បីល្បាញ (Legend)
ប្រធានរដ្ឋសភាម៉ាឡេស៊ីលោក តាន់ ស្រ៊ី ដាតូ ចូហារិ ប៊ិន អាប់ឌុល (Tan Sri Dato Johari bin Abdul) បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន គឺជារដ្ឋបុរសដ៏ល្បីល្បាញម្នាក់ដែលលោករំពឹងចង់ជួបជាយូរមកហើយ។ វីរៈភាពនៃការលះបង់របស់សម្ដេចគឺជាអ្វីដែលថ្នាក់ដឹកនាំនៅលើពិភពលោកគួរយកគំរូតាម។

លោក តាន់ស្រ៊ី បានលើកឡើងក្នុងជំនួបជាមួយសម្ដេចតេជោនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភាថា សម្ដេចតេជោ ហ៊ុន សែន ជាមគ្គទ្ទេសក៍ឆ្នើមក្នុងបុព្វហេតុបង្រួបបង្រួម និងផ្សះផ្សាជាតិជាធ្លុងមួយនាំមកនូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនរបស់កម្ពុជា។ ដោយប្រៀបធៀបពេលរវាងពេលដែលលោកមកទស្សនកិច្ចនៅកម្ពុជាឆ្នាំ២០០០ ទៅនឹងពេលបច្ចុប្បន្នលោកចង់ឱ្យថ្នាក់ដឹកនាំ និងយុវជនអាស៊ានជំនាន់ក្រោយធ្វើការសិក្សានិងឈ្វេងយល់អំពីគំរូវីរភាព និងស្នាដៃរបស់សម្ដេចតេជោ។
លោកថា៖ «សម្តេចតេជោ គឺជារដ្ឋបុរសដ៏ល្បីល្បាញ (Legend) ដែលថ្នាក់ដឹកនាំនៅលើពិភពលោកគួរយកគំរូតាម»។

ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានចែករលែកពីការលំបាកពីអតីតកាលដែលកម្ពុជាបានឆ្លងកាត់ និងក្រោមការដឹកនាំរបស់សម្ដេចដែលអាចសម្រេចបាននូវការឯកភាពគ្នា សុខសន្តិភាព និងការអភិវឌ្ឍ ដែលមិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ។
ក្នុងឱកាសនោះសម្ដេចក៏បានរំលឹកពីការចាកចេញពីតំណែងនាយករដ្ឋមន្ត្រីក្នុងពេលដែលសម្ដេចកំពុងមានប្រជាប្រិយ និងកម្លាំងរឹងមាំថាជាការប្ដូរនឹងសន្ដិភាពរយៈពេលវែង និងចៀសវាងបញ្ហាច្រំដែលនៃប្រវត្តិសាស្ត្រកម្ពុជាដែលកើតមាននូវចលាចលនៅពេលផ្លាសប្ដូរអ្នកដឹកនាំ។

អតីតនាយករដ្ឋមន្ត្រីដ៏យូរជាងគេនៅកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានប្រឡូកចូលវិស័យនយោបាយនៅខែមករា ឆ្នាំ១៩៧៩ ជារដ្ឋមន្ត្រីការបរទេសក្នុងអាយុ២៧ឆ្នាំ ហើយបានក្លាយជានាយករដ្ឋមន្ត្រីដំបូងនៅឆ្នាំ១៩៨៥ ដែលពេលនោះសម្ដេចមានអាយុ៣២ឆ្នាំ សម្ដេចបានរំលឹកក្នុងខួប៤០ឆ្នាំនៃការឡើងកាន់កិច្ចការជានាយករដ្ឋមន្ត្រីថា ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិតការលំបាកបានគ្របដណ្តប់មិនតិចជាង៩០ភាគរយនោះឡើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


