Connect with us

KPT+

ចង់​ក្លាយ​ជា​អ្នក​នយោបាយ? ជំនាញ​ទាំងនេះ​អាច​ជួយ​ជំរុញ​ទៅ​រក​បំណង​ប្រាថ្នា​បាន

បានផុស

នៅ

ការ​រៀបចំអាជីពទៅក្នុងឆាក​នយោបាយ ត្រូវ​ធ្វើ​ផែនការ​តាំង​ពី​ពេល​ចប់​ចំណេះ​ទូទៅ។ ភាព​ជោគជ័យ​ខាង​នយោបាយ​តែង​ត្រូវការ​បុគ្គលិក​លក្ខណៈ​ពិសេសៗ ដូចជា​មហិច្ឆតា ភាព​វាងវៃ រើស​ចំ​កន្លែង​ចាប់ផ្ដើម​ត្រឹមត្រូវ នៅ​ពេលវេលា​ត្រឹមត្រូវ​ផងដែរ

រីឯ​សញ្ញាប័ត្រ​ដែល​ជួយ​ជំរុញ​ច្រើនដល់អាជីពក្នុងឆាកនយោបាយមានដូចជា៖

រដ្ឋបាល​សាធារណៈ

បើ​ចង់ក្លាយជាផ្នែកមួយនៃ​ឆ្អឹង​ខ្នង​ស្ថាប័ន​រដ្ឋាភិបាល​កម្រិត​យល់ដឹង​ច្បាស់​អំពី​រដ្ឋបាល​សាធារណៈ​គឺ​សក្ដិសម​បំផុត។ រដ្ឋបាល​សាធារណៈ​គឺ​ជា​ការ​យល់ដឹង​អំពី​ទម្រង់​និង​ការ​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល ទទួល​ខុសត្រូវ​ក្នុង​ការ​លើកស្ទួយ​ច្បាប់ គោលនយោបាយ​និង​បទប្បញ្ញត្តិនានា ដែល​ត្រូវ​បាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល ហើយ​សញ្ញាបត្រ​បរិញ្ញាបត្រ​រដ្ឋបាល​សាធារណៈ​គឺ​ជាមធ្យោបាយដ៏ល្អបំផុតក្នុងការរៀបចំផ្លូវឆ្ពោះទៅអាជីពនេះ។

តើ​គេរៀនអ្វីខ្លះនៅក្នុងកម្មវិធី​រដ្ឋបាល​សាធារណៈ​ថ្នាក់​បរិញ្ញាបត្រ?
និស្សិត​នឹង​រៀនអំពីដំណើរការម៉ត់ចត់​ដែល​ដាក់​គោលនយោបាយ​របស់​រដ្ឋាភិបាល​ទៅជាច្បាប់។ កម្មវិធីទាំងនេះគ្របដណ្តប់លើដំណើរការដែលអ្នកគ្រប់គ្រង​ប្រើ ដើម្បី​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល នឹង​វគ្គ​គ្រប់គ្រង​ថវិកាជាតិ វិធីដាក់ពង្រាយធនធាន​មនុស្ស​របៀប​រៀបចំ​ការ​ចំណាយ​និងមូលដ្ឋានគ្រឹះនៃកម្មវិធីយុត្តិធម៌ព្រហ្មទណ្ឌ។ល។

ធុរកិច្ច​អន្តរជាតិ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគ្រប់គ្រងពាណិជ្ជកម្មនិងសេដ្ឋកិច្ចសាកលបានបញ្ជា​ជា​មេ​លើ​អាជីវកម្ម​ខ្នាតតូច​និង​សហគ្រាសធំ ៗ ។ សញ្ញាប័ត្រ​ពាណិជ្ជកម្មអន្តរជាតិ​អាច​ជួយ​ឲ្យ​យល់​ពី​ភាពស្មុគស្មាញ​នៃ​គោលនយោបាយ​សេដ្ឋកិច្ច​បរទេស​ដែល​ទាក់ទិន​ជាមួយ​មូលដ្ឋាន​ខ្លួន។ កម្មវិធីថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្មអន្តរជាតិ​ផ្តោតលើការកសាងជំនាញ​ភាគ​ទិន្នន័យ​និង​ទស្សនៈ​ទូលំទូលាយ​លើ​នយោបាយ​និងបទប្បញ្ញត្តិពាណិជ្ជកម្មអន្តរជាតិដែល​អាច​ត្រួសត្រាយ​ផ្លូវដល់អាជីពជាអ្នកការទូតក៏អាចជួយអ្នក​ឲ្យ​ក្លាយជាមេធាវីជំនាញ​ផ្នែក​ជំនួញ​អន្តរជាតិ​ដែល​មេធាវីជាច្រើនមកហើយ​បាន​បន្តក្លាយជា​អ្នក​នយោបាយ​ដែល​ទទួល​ជោគជ័យ​មិន​ធម្មតា។

ទំនាក់ទំនង​អន្តរជាតិ

កំរិតទំនាក់ទំនងនយោបាយ តម្រូវ​ឲ្យ​មាន​ការ​យល់ដឹង​យ៉ាងជិតស្និទ្ធអំពីទំនាក់ទំនង​អន្តរជាតិ​ស្វែងយល់​ពី​ឆាកអន្តរជាតិដែលមានភាពស្មុគស្មាញនិងផ្លាស់ប្តូរជានិច្ច។ ការសិក្សា​ផ្នែក​នេះ បញ្ចូលគ្នា​នូវ​វិញ្ញាសាផ្សេងៗដើម្បីផ្តល់​ឲ្យ​និស្សិត នូវសមត្ថភាពដ៏ល្អ​យល់​ពី​ឆាក​ស្មុគស្មាញ​នៃ​គោលនយោបាយការ​បរទេស សេដ្ឋកិច្ច​ដើម្បី​ស្វែងយល់ពីរបៀប​ដែល​ប្រព័ន្ធ​ច្បាប់​នៃ​មហាអំណាច​បរទេស​ធំ ៗ និង​រចនាសម្ព័ន្ធ​ច្បាប់​អន្តរជាតិ​ដែល​ត្រួត​ពិនិត្យ​អន្តរកម្មរវាង​ប្រទេសធ្វើ​ឲ្យ​មាន​ភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទង។ អ្នកការទូតល្បី ៗ ជាច្រើន​បានសិក្សា​ទំនាក់ទំនង​អន្តរជាតិ​នៅ​មហាវិទ្យាល័យ​ហើយ​សញ្ញាប័ត្រ​ទំនាក់ទំនង​អន្តរជាតិ​ក៏​អាច​រៀបចំ​សម្រាប់អាជីពស៊ើបការណ៍សម្ងាត់ដែរ

គោលនយោបាយ​សាធារណៈ

ឧត្តមភាពរបស់មុខជំនាញ គោលនយោបាយសាធារណៈ​រដ្ឋ​គឺ​ជួយ​អ្នក​នយោបាយ​លេចធ្លោ​ឲ្យ​យល់ពីអ្វីដែលអ្នកបោះឆ្នោតកំពុងគិត។ ពួកគេរៀបចំគោលនយោបាយដែលជួយប្រជាជនជាមធ្យម​ឲ្យ​រស់នៅបានប្រសើរ ហើយពួកគេធ្វើអន្តរកម្មជាមួយអ្នកបោះឆ្នោត​នៅឯព្រឹត្តិការណ៍ផ្សេងៗនៅ​តាម​បណ្ដោយ​យុទ្ធនាការ​ឃោសនា​បានយ៉ាងស៊ី​សង្វាក់។ ជាមួយ​នឹងបទពិសោធន៏អ្នកជំនាញខាង​គោលនយោបាយ​សាធារណៈ​អាចឈានឡើងតាមរយៈជួរនយោបាយ​ដើម្បីក្លាយជា​សមាជិក​ព្រឹទ្ធសភា​សមាជិក​សមាជិកា​អភិបាលខេត្ត។ល។ នៅក្នុងកម្មវិធីបរិញ្ញាប័ត្រ​គោលនយោបាយ​សាធារណៈ​គេនឹងរៀនអំពីការបង្កើតគោលនយោបាយជាផ្លូវការហើយ​នឹង​រៀនពីរបៀប​វែកញែក​មតិ​សាធារណៈ ដើម្បីបង្កើត​យុទ្ធនាការឈ្នះ ៗ ។

បណ្តាញ​ផ្សព្វផ្សាយនិង​ទំនាក់ទំនង

ដោយសារអ្នកនយោបាយស្ថិតនៅឯទីសាធារណៈញឹកញាប់ជំនាញទំនាក់ទំនងជាដាវនិងខែលរជា​ជម្រើស​ដែលអាចទទួលបានសម្រាប់មន្រ្តីសាធារណៈក្នុងការ​គ្រប់គ្រង​សន្និសីទសារព័ត៌មាន​និង​ព្រឹត្តិការណ៍​និយាយ​ជា​សាធារណៈនានា ប្រឆាំងសម្តីវាយប្រហារ និង​ការបង្កើត​ព័ត៌មាន​មិនពិត។ ដំណើរការ​និងសមត្ថភាពប្រមូល​ព័ត៌មាន​គឺ​ផ្តោត​សំខាន់​កម្មវិធី​សិក្សា​ថ្នាក់​បរិញ្ញាបជាការសរសេរ និងពាក្យនិយាយល្អៗ មាន​ប្រសិទ្ធិភាព ដែល​ទាក់ទាញបានការព្រមជឿ ព្រមគោរព​ដើរតាម។ ថ្នាក់​បរិញ្ញាបត្រ​មួយ​នេះ​ក៏​នឹង​ផ្ដោត​លើ​ការ​ដោះស្រាយបញ្ហា ការ​សម្រេចចិត្ត ភាព​ជា​អ្នកដឹកនាំ​និង​ការ​ដោះស្រាយ​ជម្លោះ​ក្នុង​កំរិត​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់។

វិទ្យាសាស្ត្រ​នយោបាយ

វិទ្យាសាស្ត្រនយោបាយគឺជាសិល្បៈនៃការយល់ដឹង ពីរបៀប​ដែល​នយោបាយ​ជាតិ​ដំណើរការ។ និស្សិតបញ្ចប់ការសិក្សាដែលមានសញ្ញាបត្រ​វិទ្យាសាស្ត្រនយោបាយ​ជា​អ្នក​ជំនាញ​លើ​ប្រព័ន្ធ​នយោបាយផ្សេងៗគ្នាដែលបានបង្កើតពិភពលោក​នាពេលបច្ចុប្បន្ន​ហើយ​ពួកគេយល់​ថា​តើ​មនោគមវិជ្ជានយោបាយមានប្រភពមកពីណា។ និស្សិត​វិទ្យាសាស្ត្រ​នយោបាយ​រៀន​អ្វីអំពី​ប្រព័ន្ធ​នយោបាយ​មូលធននិយម ហ្វាស៊ីស​និយមនិង​កុម្មុយនីស្ត។ ពួកគេ​រៀន​ពីរបៀបប្រៀបធៀបមនោគមន៍វិជ្ជានយោបាយ​ខុសៗគ្នា ហើយ​រកឃើញ​អត្ថប្រយោជន៍​និង​បង្អាក់​វិធីសាស្រ្ត​នីមួយៗទៀត។ ក្នុងនាម​ជា​អ្នក​វិទ្យាសាស្រ្ត​នយោបាយ​ដ៏​ជោគជ័យ គេ​នឹង​រៀន​ពី​របៀបមើលមនោគមន៍វិជ្ជានយោបាយផ្សេងគ្នា ដោយ​មិនលំអៀងនិង​ជាក់លាក់

ប្រែសម្រួល៖​ឡាហ្សូលី

ចុចអាន៖ហេតុផល​ធំ៧ ដែល​ហ្វេសប៊ុក​បដិសេធ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​អ្នក

ចុចអាន៖រឿងរ៉ាវលាក់បាំង៧ យ៉ាង អំពីប្រធានាធិបតីកូរ៉េខាងជើងលោក គីមជុងអ៊ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម