អាជីព
ទាត់ចោលអារម្មណ៍សង្ស័យ ដោយការពង្រឹងជំនាញទន់នៅកន្លែងធ្វើការ
មនុស្សម្នាក់ៗ អាចទាត់ចោលអារម្មណ៍សង្ស័យនិងគ្មានសន្តិសុខផ្លូវចិត្តនៅកន្លែងធ្វើការបាន ដោយចាប់ផ្ដើមជាមួយនឹងការហ៊ានបង្ហាញពីកង្វល់ ពន្យល់ពីការភ័យខ្លាច ហើយពន្យល់ពីមូលហេតុដែលមានអារម្មណ៍បែបនេះដោយវិធីទន់ភ្លន់។
ត្រូវចេះបញ្ជាក់ថា ចេតនាយើងគឺគ្រាន់តែចង់បញ្ជាក់ច្បាស់លាស់ កុំឲ្យស្មានៗ និងមានភាពជាក់លាក់អំពីអាកប្បកិរិយាណាមួយពីមេដឹកនាំ ឬ មិត្តរួមក្រុម អ្នកណាម្នាក់ក្តី ដែលធ្វើឲ្យយើងមានអារម្មណ៍ភ័យព្រួយឬសង្ស័យ។
ឆ្លៀតពេលយកឈ្នះវប្បធម៌វិនិច្ឆ័យស្មានដោយចាប់ផ្ដើមពីខ្លួនយើង ហើយអ្វីដែលត្រូវធ្វើចាំបាច់ ប្រសិនបើកំពុងរស់នៅក្នុងអង្គភាពដែលពោរពេញដោយវប្បធម៌កលល្បិច ខ្សែទុយោ និងនិយាយមិនពិតដ៏គ្រោះថ្នាក់ យើងត្រូវតែភ្លឺស្វាងដោះស្រាយម្ដងមួយដំណាក់កាលៗ។
១ ប្រសិនមេដឹកនាំជាអ្នកនៅពីក្រោយការធ្វើឲ្យមនុស្សសង្ស័យគ្នា

បុគ្គលិកអាចមានអារម្មណ៍ថា គ្មានអំណាចដើម្បីយកឈ្នះឥទ្ធិពលនៃវប្បធម៌អាក្រក់ដែលបណ្ដុះដោយមេដឹកនាំនោះទេ រហូតដល់រុករកការងារថ្មី។ នៅចំណុចនេះ ចូរចាំថា ក្នុងនាមជាអ្នកគ្រប់គ្រង តែងមានបញ្ហាប្រឈមជាច្រើនដែលបង្កើតវប្បធម៌វិជ្ជមានឬអវិជ្ជមាននៅក្នុងក្រុមការងារដោយចេតនាឬមិនមានចេតនា។ អ្នកដឹកនាំឆ្នើមរបស់យើងប្រហែលជាបានដឹងតែមិនទាន់អាចមានប្រតិកម្មបានដោយសារខ្វះព័ត៌មាន ឬមិនទាន់ដល់ពេលសមគួរ ច្នេះហើយអ្វីៗដែលអ្នកអាចធ្វើបានគឺការពារខ្លួនឯងសិនកុំឲ្យទទួលឥទ្ធិពលអវិជ្ជមានពីវប្បធម៌នោះ បន្ទាប់មក បង្កើតឆន្ទៈចូលរួមផ្លាស់ប្ដូរ។
២ ឧទាហរណ៍ខ្លះៗនៃវប្បធម៌អវិជ្ជមាននិងវិជ្ជមាន
ទីកន្លែងមួយដែលគ្រប់គ្នាមើលទៅហាក់បីដូចជា គ្មានការទទួលខុសត្រូវ មើលទៅរវល់ ខណៈពេលដែលមិនធ្វើអ្វីជាធំដុំសោះ ម្នាក់ៗគេច ជៀសវាងការងារលំបាក មិនសហការ ចូលចិត្តបន្ទោសអ្នកដទៃ ខ្វះភាពជាម្ចាស់លើបញ្ហា និយមពន្យារពេល មិនយកចិត្តទុកដាក់បានល្អិតល្អន់ មិនមានគណនេយ្យភាព មិនព្រមទទួលស្គាល់ការផ្តួចផ្តើមថ្មីៗ ចូលចិត្តដដែលៗ ហើយប្រកាន់បក្សរើសមុខមនុស្ស នេះហើយបញ្ជាក់ថា បើយើងកំពុងស្ថិតក្នុងចំណោមជីវិតការងារដែលដើរថយក្រោយ។

ការនិយាយដើមគេ ពាក្យចចាមអារ៉ាមស្អេកស្កះ ការសើចចំអក ការយាយីសន្តិសុខផ្លូវចិត្ត ការធ្វើឲ្យអ្នកផ្សេងអាម៉ាស់ ការសម្លុត ការព្រងើយកន្តើយ ខ្វះការគាំទ្រ ខ្វះការអាណិតអាសូរ ការឈ្លានពានសិទ្ធិ ខ្វះទំនាក់ទំនង និយមឃ្លាំមើលបំណាំ។ល។
ទាំងនេះជាអាកប្បកិរិយាគ្មានសីលធម៌ឬឥរិយាបទសីលធម៌វិជ្ជាជីវៈ ម្នាក់ៗទាញយកផលប្រយោជន៍ពីប្រព័ន្ធចោរកម្ម កេងប្រវ័ញ្ចប្រាក់រង្វាន់ ឬមិននិយមលើកទឹកចិត្តគ្នា
កង្វះនៃការប្តេជ្ញាចិត្ត ខ្វះលំហូរព័ត៌មានពិត កង្វះការជួយជ្រោមជ្រែង ខ្វះការចែករំលែក ខ្វះការកែលំអការអនុវត្ត ខ្វះការច្នៃប្រឌិត អ្វីៗគ្រប់យ៉ាងគឺជាបញ្ហាចាក់ឬសជ្រៅ ។ល។
៣ ដំណោះស្រាយចំពោះភាពភ័យខ្លាចនិងសង្ស័យក្នុងស្ថានភាពខាងលើ
រស់ក្នុងសភាព ដែលមានការផ្លាស់ប្តូរមិនពិតប្រាកដ មានការស្ទាក់ស្ទើរក្នុងការឱបក្រសោបការពាររក្សាបុគ្គលិកល្អ បែរជានិយមបក្ខពួក នេះគ្រាន់តែជាឧទាហរណ៍ដែលបង្ហាញពីវប្បធម៌អង្គភាពក្រុមហ៊ុនដែលអាចមានបុគ្គលិករស់ដោយភ័យខ្លាចនិងសង្ស័យគ្នា។
ដោយសារវប្បធម៌របស់អង្គភាពនីមួយៗ គឺជាប្រព័ន្ធនៃការសន្មតតម្លៃក៏ដូចជាជំនឿរួម ការព្យាយាមផ្តល់ព័ត៌មានត្រឹមត្រូវ តម្លារភាព ច្បាស់លាស់ អាចរួមចំណែកដល់ការលុបចោល ពាក្យចចាមអារាម នានាបាន។ រីឯ“ ភាពពិត”ដែលបានមកពីប្រភពផ្លូវការ នឹងជួយឱ្យបុគ្គលិកម្នាក់ៗ អាចស្តាការគិតគូររបៀបសុទិដ្ឋិនិយមឡើងវិញ។

ធ្វើការលើកកំពស់ភាពជាគំរូនិងបណ្ដុះបណ្ដាលជាប្រចាំនាំបុគ្គលិកឲ្យស្រាយខ្លួនឯងចេញបានយ៉ាងមានប្រសិទ្ធិភាពពីការភ័យបារម្ភរ៉ាំរ៉ៃ៊។ ការដាក់ទោសទណ្ឌមនុស្សដែលមានកិរិយាមិនល្អផ្សព្វផ្សាយញុះញង់ប្រឌិត បំប៉ោងបំភ្លៃ ជាវិធានការណ៍ចាំបាច់៕
ប្រភព ៖ socialcapitalresearch
ចុចអាន៖ទម្លាប់ល្អៗនៃសហគ្រិនជោគជ័យ ដែលយើងគួរចងចាំទុកជាមេរៀនជីវិត
ចុចអាន៖ភាពវាងវៃអារម្មណ៍ (EMOTIONAL INTELLIGENCE) ជាចំណុចសំខាន់ទីមួយបង្កើនជំនាញទន់
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


