Connect with us

សន្តិសុខសង្គម

នគរបាលខេត្តតាកែវ​ នឹងដាក់កម្លាំងប្រចាំការ​២៤​ម៉ោង​ក្បែរ​វិមានឯករាជ​ ដើម្បីការពារសន្តិសុខជូនពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

បានផុស

នៅ

កងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នឹងដាក់កម្លាំងប្រចាំការនៅតំបន់វិមានឯករាជ្យ ២៤ម៉ោងលើ ២៤ម៉ោង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ។ ការដាក់កម្លាំងប្រចាំការនេះ គឺជាការអនុវត្តបទបញ្ជាយ៉ាងតឹងរឹងពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ក្នុងគោលបំណងធានាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលនឹងចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ត្រីនគរបាល កម្លាំងអន្តរាគមន៍នឹងបន្តការត្រួតពិនិត្យ និងចុះល្បាតយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ការរាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើងក្នុងអំឡុងពេលបុណ្យ។ ជាមួយគ្នានេះ អាជ្ញាធរអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច ដោយគោរពច្បាប់ និងអនុវត្តវិធានការសន្តិសុខនានា ដើម្បីធានាថា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងប្រព្រឹត្តទៅដោយសុខសាន្ត និងមានសុវត្ថិភាព៕​

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម