សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយប្រើពូថៅកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកថ្មគោល ចុះឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានប្រើប្រាស់ពូថៅ កាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់។ ករណីនេះ បានកើតឡើងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១២ និង៣០នាទីត្រង់ នៅចំណុចបរិវេណវត្តនិគ្រោធរង្សី ក្នុងក្រុមទី ១ ភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ករណីហិង្សា ដោយចេតនាមានស្ថាទម្ងន់ទោស (កាប់ដោយពូថៅ) មួយនេះ គឺបានបង្កដោយជនសង្ស័យឈ្មោះ ម៉ា ណារិន ហៅ សម្បត្តិ ភេទប្រុសអាយុ ៥៥ឆ្នាំ ស្នាក់នៅក្នុងបរិវេណវត្តនិគ្រោធរង្សីនេះតែម្តង។ ជនសង្ស័យ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើ ជនរងគ្រោះឈ្មោះ យ៉ម ព្រីង ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិបល្ល័ង្កក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល បណ្តាលឲ្យរងរបួសត្រង់ខ្នង និងក្បាលផ្នែកខាងក្រោយ (របួសធ្ងន់) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ដើម្បីសង្គ្រោះបន្ទាន់។
ដោយអនុវត្តតាមការណែនាំ របស់លោកឧត្តមសនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទើបលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រូងជ្រៃ ចុះដល់កន្លែងកើតហេតុធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ា ណារិន ហៅ សម្បត្តិ ភេទប្រុស និងដកហូតបានសម្ភារៈវត្ថុតាង ជាពូថៅផ្លែដែកដងឈើចំនួន១ និងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង័្សយបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនធ្វើសកម្មភាពបែបនេះ ទៅលើជនរងគ្រោះ ដោយសារតែខឹងជនរងគ្រោះ សុំស្រាខ្លួនផឹកញឹកញាប់ពេក និងបានចោទប្រកាន់ថា ជនគ្រោះលួចមីរបស់ខ្លួន ផងដែរ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលស្រុក រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើ ម្បីចាត់ការតាមច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


