សន្តិសុខសង្គម
សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចស្លាកលេខរថយន្ត
ជនសង្ស័យ ២នាក់ ត្រូវកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនករណីលួចស្លាកលេខរថយន្ត។
សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចស្លាកលេខឡាន នៅចំណុចមុខផ្ទះលេខ ១៧ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនសង្ស័យទាំង ២នាក់ ដែលត្រូវនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន រួមមាន៖ ទី១. ឈ្មោះ ថៃ ប៊ុនធឿន (ខ្មៅ) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (មានសារធាតុញៀន)។ ទី២. ឈ្មោះ ដា មោក (សិត) ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន)។
ជនសង្ស័យទាំង ២នាក់ បានធ្វើសកម្មភាពលួចដោះយកស្លាកលេខរថយន្ត លេខ 2BG-4492 ពីឡានរបស់ជនរងគ្រោះឈ្មោះ ឈុន សុវិសាល ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៧ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
អត្ថបទ៖ រ៉ាវុទ្ធ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


