Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនអ្នករត់ពន្ធម៉ូតូឆ្លងដែនខុសច្បាប់៥នាក់ នៅព្រំដែនកម្ពុជា-ថៃ​

បានផុស

នៅ

មុខសញ្ញា​រត់ពន្ធ​ម៉ូតូ​ឆ្លងដែន​ខុសច្បាប់​ចំនួន៥នាក់ ដែលជា​ជនជាតិ​ថៃ ត្រូវបាន​ឃាត់ខ្លួន​ក្បែរ​ខ្សែ​បន្ទាត់​ព្រំដែនកម្ពុជា-ថៃ ខណ​:​ដែល​ពួកគេ​កំពុង​ជិះ​ម៉ូតូ​ចំនួន៤គ្រឿង​មកកាន់​ព្រំដែន​កម្ពុជាដើម្បី​ប្រគល់អោយ​ឈ្មួញ និង​ទទួលយក​ប្រាក់កម្រៃ​ត្រឡប់​ទៅវិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់ថា នៅវេលា​ម៉ោង៤និង៣០នាទី​ល្ងាច ថ្ងៃទី១១ ខែមករា ឆ្នាំ​២០២២ កម្លាំងយោធា​ថៃ កំពុង​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែនក្នុងភូមិ​សាស្ត្រ ភូមិ​បាន​ស្រ​ង៉ែ ឃុំ​ទ័ព​ស្តេច ស្រុក​តា​ប្រាក់​យ៉ា ខេត្ត​ស្រះកែវ ក៏បាន​ប្រទះឃើញ​មាន​មនុស្ស​៤​នាក់កំពុង​ជិះ​ម៉ូតូ​៤​គ្រឿង តាម​បណ្តោយ​ផ្លូវ​លេខ៣៣០៨ ហើយ​បាន​បត់​ចុះ​តាម​វាលស្រែ ក្នុងទិសដៅ​ឆ្ពោះទៅកាន់​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ត្រង់​ចន្លោះ​បង្គោល​ព្រំដែន​លេខ ០៨-០៩ មាន​ចម្ងាយ​ពី​ផ្លូវ​សិរី​ភិន ប្រមាណ៤០០ម៉ែត្រ ។​

ឃើញបែបនេះ កម្លាំងយោធា​ថៃ​បាន​ស្កាត់​ឃាត់​ដើម្បី​សាកសួរ ដោយ​នៅពេល​នោះដែរក៏មាន​មនុស្ស​ម្នា​ក់នៅ​ឈរ​ចាំមើល​ស្ថានការណ៍​ត្រង់ចំណុច​ខាងលើ​ ទើប​សមត្ថកិច្ច​ឃាត់​មនុ​ស្សបាន​៥​នាក់ និង​ម៉ូតូ​ចំនួន​៤​គ្រឿង​។​

ក្រោយពី​បាន​សាកសួរ ជនជាតិ​ថៃ​ទាំង​៥​នាក់បាន​សារភាពថា ពួកខ្លួន​គឺ​ស៊ីឈ្នួល​អោយ​ជនជាតិខ្មែរ​ម្នាក់​ឈ្មោះ​ ភាព ដោយ​គ្រាន់តែ​បើក​ម៉ូតូ​ពី​ចុង​ភូមិស្រ​ង៉ែ ទៅដល់​ព្រំដែន ទទួលបាន​កម្រៃ​ក្នុង​១​គ្រឿង២០០បាត ដោយឡែក​ពេល​យក​ឆ្លង​ព្រំដែន ឈ្មួញ​ខ្មែរ​គេ​ទាក់ទង​តាម​ព្រំដែន​ត្រូវ​អស់ហើយ​។​

បច្ចុប្បន្ន​ជនជាតិ​ថៃ​ទាំង​៥​នាក់ និង​ម៉ូតូ​៤​គ្រឿង ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋានតម្រួត​ស្រុក​តា​ប្រាក់​យ៉ា​ហើយ ដើម្បី​សាកសួរ​បន្ត​។ ដោយឡែក​សម្រាប់​ភាគី​កម្ពុជា ក៏​ទំនងជា​មានការ​ត្រូវដង ត្រូវ​ផ្លែ​គ្នា​យ៉ាង​រលូន​ផងដែរ ទើប​ម៉ូតូ​ទាំងនេះ​អាច​ឆ្លង​ចូលមក​បាន ដូច្នេះ​គួរតែ​ថ្នាក់ដឹកនាំ​ពិនិត្យ​អោយ​មែន​ទែ​នទៅលើ​កម្លាំង​ដែល​ឈរជើង​តាម​ច្រករបៀង ដែល​ពួកគេ​អាច​ទទួលបាន​លាភ​សក្ការ​: និង​សើម​មាត់​រាល់ថ្ងៃ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ទឹកជំនន់​​ធ្ងន់ធ្ងរ​​នៅ​​ភាគ​និរតី​​​ប្រទេស​ចិន បង្ខំ​​ជម្លៀស​​​មនុស្ស​​ជាង​៨ម៉ឺននាក់​

ព័ត៌មានជាតិ៥៧ នាទីutes មុន

កម្ពុជា-អាមេរិក ពិភាក្សាជំហានបន្ទាប់ពង្រឹងទំនាក់ទំនងយោធាទ្វេភាគី ចំពេលមានភាពតានតឹងជម្លោះព្រំដែនកម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ចិនបង្កើនតួនាទីខ្លួនលើប្រព័ន្ធហិរញ្ញវត្ថុសកល តាមរយៈប្រតិបត្តិការធនាគារ AIIB ​

សួន រោន
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកតាមដានយល់ថា ថៃកំពុងព្យាយាមបង្វែររឿង​ឈ្លានពានសម្លាប់ទាហានខ្មែរ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្ស ១១នាក់ក្នុងរដ្ឋ Guanajuato​ ដែលសម្បូរហិង្សា​​នៅ​​ម៉ិកស៊ិក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេទ័ពជើងទឹកអាមេរិក បារម្ភខ្លាំង ក្រោយបាញ់មីស៊ីលតម្លៃ៣៦លានដុល្លារ អស់ច្រើនគ្រាប់ពេក ដើម្បីការពារអ៊ីស្រាអែល

សន្តិសុខសង្គម៦ ម៉ោង មុន

ឆ្មក់បង្រ្កាបភោជនីយដ្ឋានយីហោ «ចំការស្នេហ៍» សង្ស័យលួចបង្កប់បម្រើសេវាកម្មផ្លូវភេទ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយជោគជ័យនៅអ៊ីរ៉ង់ ត្រាំ ហាក់ចង់ប្តូរឈ្មោះក្រសួងការពារជាតិ ទៅ «ក្រសួងសង្គ្រាម» វិញ

សន្តិសុខសង្គម២២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ

Sokha Hotels

ព័ត៌មានពេញនិយម