សន្តិសុខសង្គម
ម្ដាយទុកកូនតូចៗ ២ នាក់ ឲ្យនៅចាំផ្ទះ លង់ទឹកស្លាប់កូនស្រីអាយុ ២ ឆ្នាំម្នាក់
ស្ត្រីជាម្តាយទុកកូនតូចៗ ២ នាក់ នៅចាំផ្ទះ ខណៈទៅលេងផ្ទះម្តាយ បណ្តាលឲ្យកូនស្រីអាយុ ០២ ឆ្នាំ ចុះលេងទឹកស្រះក៏លង់ស្លាប់។
ហេតុការណ៍ខាងលើបានកើតឡើងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១២ និង ២០ នាទី ចំណុចក្រុមទី១០ ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ សពឈ្មោះ អឿន កន្និថា ភេទស្រី អាយុ ០២ ឆ្នាំ នៅក្រុមទី ១០ ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

តាមការបំភ្លឺពីឈ្មោះនួន ចន្ធឿន ភេទស្រី អាយុ ២៩ ឆ្នាំ នៅភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវជាម្តាយសព បានបំភ្លឺថា នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ០៩ និង ០០ នាទីព្រឹក ខ្លួនទៅផ្ទះម្តាយនៅជិតគ្នាផង ដោយទុកកូនតូចៗ ០២ នាក់ ឲ្យនៅចាំផ្ទះ។ លុះប្រហែលម៉ោង ០៩ និង ៤០ នាទី ក៏ត្រឡប់មកវិញ ក៏ឃើញក្មេងតូចៗ ០៣ នាក់ នៅលេងនឹងក្រោយផ្ទះខ្លួនក្បែរស្រះទឹក ក្នុងនោះកូនខ្លួនមាន ០២ នាក់ផង។ ដោយកូនរបស់ខ្លួនទាំង ២ នាក់មានឈ្មោះ អឿង រ៉ាឌី ភេទប្រុស អាយុ ០៥ ឆ្នាំ និងឈ្មោះ អឿង កន្និថា ភេទស្រី អាយុ ០២ ឆ្នាំ និងក្មួយខ្លួនម្នាក់ទៀតឈ្មោះ ចយ រចនា ភេទស្រី អាយុ ១៤ ឆ្នាំ។

លុះអស់រយៈពេល ១៥ នាទីក្រោយមក កូនប្រុសខ្លួនឈ្មោះ អឿង រ៉ាឌី បានរត់មកប្រាប់ថា “ម៉ែបាត់មីអូនហើយ”។ ឮដូច្នេះ ខ្លួនក៏រត់ទៅផ្ទះវិញ ដើម្បីដើររក ពេលនោះក្មួយខ្លួនឈ្មោះ ចយ រចនា មកប្រាប់ថា កូនខ្លួនឈ្មោះ អឿង កន្និថា នៅក្នុងទឹកស្រះ ខ្លួនក៏ចុះរាវក្នុងទឹកស្រះក្រោយផ្ទះទើបប៉ះសពកូនស្រីខ្លួន ហើយលើកបីយកមកផ្ទះតែម្តង។
ក្រោយសមត្ថកិច្ចធ្វើការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពលើក្បាល មុខ គ្មានស្លាកស្នាមអ្វី ក្នុងមាត់មានលំអងដី ដងខ្លួនដៃជើងពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ ហើយឆ្លងតាមការត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពនិងការសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ សមត្ថកិចបានធ្វើការសន្និដ្ឋានក្មេងរងគ្រោះបានចុះទៅក្នុងទឹកដោយខ្លួនឯង ហើយក៏លិចថប់ដង្ហើម (លង់ទឹក) ស្លាប់តែម្តង រួចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


