សន្តិសុខសង្គម
ផ្ដន្ទាទោសឧកញ៉ា សង ថង និងអតីតអភិបាលរងខេត្តបាត់ដំបង ដាក់ពន្ធនាគារក្នុងម្នាក់ៗ៧ឆ្នាំ
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសអតីតអភិបាលរងខេត្តបាត់ដំបង ម្នាក់ និងឧកញ៉ាអ្នកមានទ្រព្យស្តុកស្ដម្ភម្នាក់ ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ៧ឆ្នាំ ក្រោមការចោទប្រកាន់ក្នុងម្នាក់ៗ៤បទល្មើស ។
ជនជាប់ចោទទាំង២នាក់ គឺលោក ស៊ូ អារ៉ាហ្វាត អតីតអភិបាលរងខេត្តបាត់ដំបង និងលោក សង ថង អ្នកមានទ្រព្យដ៏កំពូលម្នាក់នៅក្នុងស្រុកកោះក្រឡ ខេត្តបាត់ដំបង។

តាមអំណានសាលក្រមរបស់លោកចៅក្រម ពេជ្រ វិជ្ជាធរ បានចោទប្រកាន់លោក ស៊ូ អារ៉ាហ្វាត និងលោកឧកញ៉ា សង ថង ពីបទ « ប្រើប្រាសឯកសារសាធារណៈក្លែង ,បទផ្ថើមគំនិតបំផ្លាញដោយចេតនា , បទគៃបំបាត់ដោយទុច្ចរិត និងបទសូកប៉ាន់ » ។ សេចក្ដីសម្រេនេះបានបើកផ្លូវអោយជនត្រូវចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើយល់ថាអយុត្តិធ័មសម្រាប់ខ្លួន ។
សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោក ពេជ្រ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងអតីតឧកញ៉ា សង ថន និងលោក ស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងខេត្តបាត់ដំបង រឿងពុករលួយលក់ដីរដ្ឋ៥ពាន់ហិកតា នៅស្រុកគាស់ក្រឡ ក្រោយបញ្ចប់សវនាការលោកចៅក្រមសម្រេចកំណត់យកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ដើម្បីប្រកាសសាលក្រម។
ជនជាប់ចោទឈ្មោះ ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ជាប់ចោទពីបទ.១.បំផ្លាញដោយចេតនា ២. គៃបំបាត់ដោយទុច្ចរិត និង៣. ស៊ីសំណូក។ ២.ឈ្មោះ សង ថន ភេទប្រុសអាយុ៧០ឆ្នាំ(អតីតឧកញ៉ា) ជាប់ចោទពីបទ ១. ប្រើប្រាស់ឯកសារសាធារណៈក្លែង ២. ផ្តើមគំនិតក្នងបទបំផ្លិចបំផ្លាញដោយចេតនា ៣. គៃបំបាត់ដោយទុច្ចរិត និង៤.សូកប៉ាន់ ។
ចៅក្រមស៊ើបសួរលោក អ៉ឹម វណ្ណៈ សម្រេចចេញដីកាឃុំខ្លនជនជាប់ចោទឈ្មោះ សង ថន ដាក់ពន្ធនាគារព្រៃស ម១ ចំណែកជនត្រូវចោទឈ្មោះ ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ PJ ។

គូររំលឹកថា កាលពីព្រលប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះថា លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំមកកាន់ស្នាក់ការនៅភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ។ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឃាត់ខ្លួនលោក ស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងខេត្តបាត់ដំបង និងធ្លាប់ជាប្រធានគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ចំណែកលោកឧកញ៉ា សង ថន ត្រូវអង្គភាព ACU ឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នេះដែរ ។
អង្គភាពACUបានលើកឡើងថា ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ខណៈដែលឧកញ៉ារូបនោះ មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡ ទាំងមូល ៕
អត្ថបទ៖ មករា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


