សន្តិសុខសង្គម
ឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រតិកម្មខ្លាំងៗលើមន្ទីរពហុព្យាបាល ម្លិះដង្កោ ខណៈជនរងគ្រោះកំពុងស្ថិតក្នុងសា្ថនភាពធ្ងន់ធ្ងរ
លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ទុះប្រតិកម្មខ្លាំងៗលើមន្ទីរពហុព្យាបាល ម្លិះដង្ហោ ដែលខ្វះសិល៍ធម៌ និងគុណធម៌ដោយសារប្រាក់២២០ដុល្លារ ខណៈក្មេងប្រុសជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវការសង្គ្រោះបន្ទាន់ក្រោពីជួបគ្រោះថ្នាក់ចរាចរណ៍។
លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បានសង្កត់ធ្ងន់ថា ករណីនេះនឹងមានយុត្តិធម៌ដល់ក្មេងរងគ្រោះ និងគ្រួសាររងគ្រោះ ពិសេសមានយុត្តិធម៌សង្គមមួយដែលនឹងជាគំរូមួយដល់មន្ទីរព្យាបាលឯកជននានានៅទូទាំងប្រទេស ។ ប្រជាជនខ្មែររងចាំយុត្តិធម៌មួយនេះ តែបើខ្ញុំជាអ្នកខុស ខ្ញុំសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ ។

នៅក្នុងផេកផ្លូវការរបស់ឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន នៅព្រឹកថ្ងៃទី៩ ខែសីហា នេះ បានលើកឡើងថា ស្ថានភាពជំងឺស្ថិតនៅគ្រោះថ្នាក់នៅឡើយ ដោយសារការសង្គ្រោះបឋមមានភាពយឺតយ៉ាវ ។ ឈាមកកក្នុងខួរក្បាល បែកលលាដ៍ក្រោយ បែកឆ្អឹងក បាក់ដៃ ខ្ទាំសួតខ្លាំង និងមានឈាមហូរតាមត្រចៀក ។
លោកបន្ថែមថា មន្ទីរពហុព្យាបាល ម្លិះដង្ហោ ត្រូវតែទទួលខុសត្រូវភាពអសីលធម៌របស់ខ្លួន ។ តាមរយៈមើល Comments មន្ទីរព្យាបាលមួយនេះមានបញ្ហាច្រើនលើកច្រើនសារមកហើយ ចុះហេតុអ្វីនៅដំណើរការបានយ៉ាងរលូន នៅផ្តល់ឱ្យពួកគេបង្កើតភាពឈឺចាប់ដល់ប្រជាជនបន្តទៀត?
ដល់រឿងខ្ញុំវិញ ខាងមន្ទីរពហុព្យាបាលបានខិតខំផ្សាយលាងគូថថា អត់ប្រឡាក់លាមកនោះទេ ហើយបញ្ជាឱ្យខ្ញុំលុបអ្វីៗបានបង្ហោះចេញ ។ ទៅមិនរួចទេ… ខ្ញុំដឹងថាខ្ញុំកំពុងធ្វើអ្វី! ខ្ញុំនឹងរង់ចាំទទួលខុសត្រូវគ្រប់បែបគ្រប់យ៉ាងប្រសិនការបង្ហោះរបស់ខ្ញុំខុសច្បាប់ ឬខុសក្រមសីលធម៌ ឬខុសពីការពិត។ល។

ឳពុកក្មេងរងគ្រោះជិះម៉ូតូទាំងយប់ពីឃុំទឹកថ្លា ខេត្តព្រៃវែងទាំងខ្លួនគេគ្មានប្រាក់សូម្បី ១០០០០ រៀល ។ ខ្ញុំបានជូនទៅមន្ទីរពហុព្យាបាល ២០០ ដុល្លារ និងសុំបញ្ជូនក្មេងនោះទៅពេទ្យគន្ធបុប្ផាទាំងម្តាយគេសំពះអង្វរទៀត តែអស់លោក លោកស្រីមិនព្រមឡើយ ។ អស់លោកគិតមើល តើអស់លោកបានធ្វើអ្វីខ្លះ បានជាអស់លោកទារសេវាពីគ្រួសារគ្នារហូត៤២០ដុល្លារ តើមន្ទីរពេទ្យរបស់អស់លោកជាស្តង់ដាពេទ្យសង្ហបុរីមែនទេ???? តែដោយសារឃើញក្មេងឈឺទ្រហ៊ោយំ និងភ័យខ្លាចជួយសង្គ្រោះលែងបាន ខ្ញុំសុខចិត្តបង់គ្រប់៤២០ដុល្លារ បែរជាអស់លោកមិនព្រមឱ្យចេញទៀត ទាមទារឱ្យខ្ញុំលុបការបង្ហោះក្នុងហ្វេសបុកជាមុនសិន ។ នេះឬសីលធម៌? នេះឬគុណធម៌? ប៉ូលីសទាំងហ្វូងមានទាំងអធិការស្តីទីដឹកនាំចុះផ្ទាល់ទើបអស់លោកយល់ព្រមបញ្ជូន តើអស់លោកមានចេតនាអ្វី? អាយុជីវិតណា…អស់លោក ។

ខ្ញុំសង្ឃឹមថា ករណីនេះនឹងមានយុត្តិធម៌ដល់ក្មេងរងគ្រោះ និងគ្រួសាររងគ្រោះ ពិសេសមានយុត្តិធម៌សង្គមមួយ ដែលនឹងជាគំរូមួយដល់មន្ទីរព្យាបាលឯកជននានានៅទូទាំងប្រទេស ។ ប្រជាជនខ្មែររងចាំយុត្តិធម៌មួយនេះ តែបើខ្ញុំជាអ្នកខុស ខ្ញុំសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់។
ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏បានផ្ដល់លេខទូរស័ព្ទរបស់ឳពុកបង្កើតក្មេងរងគ្រោះដែលមានបំណងចង់ចូលរួមជួយកុមារក្រីក្រមួយនេះ និងអាចទាក់ទងផ្ទាល់ជាមួយគាត់ដែលកំពុងនៅមន្ទីរពេទ្យគន្ធបុប្ផា។
សូមបញ្ជាក់ថា មន្ទីរពហុព្យាបាល ម្លិះដង្កោ មានតីតាំងនៅតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ហើយបើតាមការលើកឡើង មន្ទីរពហុព្យាបាលនេះ ក៏ធ្លាប់មានបញ្ហាច្រើនលើកច្រើនសារមកហើយ៕
អត្ថបទ៖ សុខុម


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


