សន្តិសុខសង្គម
បុរសម្នាក់ដែលបាត់ខ្លួនពេលលិចទូកដកណ្ដាលទន្លេឥឡូវរកឃើញសពហើយ
បុរសម្នាក់ដែលបានបាត់ខ្លួនកាលពីថ្ងៃទី ១០ ខែសីហា ឥឡូវសមត្ថកិច្ចអាវុធហត្ថបានរកឃើញសាកសពហើយ នៅត្រង់ចំណុចអូរសូ ក្នុងឃុំក្បាលរមាស ខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ ដោយសភាពហើម។

កាលពីវេលាម៉ោង៧ ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចចម្លងទូកដ ភោគ បូរិទ្ធ ស្ថិតនៅក្នុងភូមិ៥(សង្គម) ឃុំត្រពាំងច្រេស ស្រុកកូនមុំ ករណីលិចទូកដរបណ្តាលមកពីផ្ទុកមនុស្សលើសចំណុះ ដល់ទៅ១២នាក់ ក្នុងនោះស្រី៦នាក់និងម៉ូតូ៤គ្រឿង ហើយបើកបរចំកន្លែងទឹកហូរគួចខ្លាំងធ្វើឲ្យទូកលិច។ ដោយទូកដរនោះតូច ហើយដាក់មនុស្សច្រើន ថែមទាំងម៉ូតូ៤គ្រឿងផងដែរ។

ក្នុងហេតុការនោះបណ្តាលឲ្យបាត់ខ្លួនបុរសម្នាក់ចំណែកមនុស្ស១១នាក់ផ្សេងទៀត ត្រូវបានប្រជាពលរដ្ឋជួយសង្រ្គោះឲ្យរួចផុតពីស្លាប់ ជនរងគ្រោះបានបាត់ខ្លួននោះ មានឈ្មោះ ជី សឿង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី លិចបាត់ម៉ូតូអស់៤គ្រឿង៕


អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


