សន្តិសុខសង្គម
ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតស្ថិតនៅក្នុងសភាពធម្មតាមិនមានការព្រួយបារម្ភ
លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាបបានឱ្យដឹងនៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ២០២២នេះថា ស្ថានភាពទឹកនៅទំនប់ ៧ មករា សភាពទឹកស្ថិតក្នុងសភាពធម្មតាមិនមានអ្វីកើនឡើងខ្លាំងទេតាមស្ទឹងព្រែកត្នោត។

មន្ត្រីរូបនេះបញ្ជាក់ថា ឥទ្ធិពលព្យុះណូរុ បានថមថយអស់ហើយនៅព្រឹកនេះ ហើយតាមការប្រកាសរបស់ក្រសួង ឥទ្ធិពលព្យុះទី១៦នឹងធ្វើឱ្យខេត្តមួយចំនួនទៀតដូចជាក្រចេះ ស្ទឹងត្រែង កំពង់ចាមអាចឡើងក្នុងរយៈពេល ៣ ទៅ ៤ ថ្ងៃខាងមុខនេះ ប៉ុន្តែមិនទាន់ដល់ការប្រកាសឱ្យមានការប្រុងប្រយ័ត្ននោះទេ។

ក្រសួងធនធានទឹក និងឧតុនិយមប្រកាសនៅថ្ងៃទី ២៩ ខែកញ្ញានេះថា ឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ ដែលកើតមក លើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ធ្វើឱ្យមាន ភ្លៀងធ្លាក់ច្រើន ដែលនាំឱ្យទឹកទន្លេមេគង្គហក់ឡើងក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកអាចឡើងដល់កម្ពស់ ១០ ម៉ែត្រ ខេត្តក្រចេះទឹកអាចឡើងដល់កម្ពស់ ២១ ម៉ែត្រ និងខេត្តកំពង់ចាមទឹកអាចឡើងកម្ពស់ ១៤,៣០ ម៉ែត្រ ខណៈស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខទឹកអាចឡើងកម្ពស់ ៩,៤០ ម៉ែត្រ។
ក្រសួងបញ្ជាក់ថា ទឹកទន្លេដែលហក់ឡើងនាពេលនេះ នៅមិនទាន់ដល់កម្រិតឱ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹក និងហូរចូលលិចតំបន់ទំនាបមួយចំនួនអមតាមដងទន្លេ និងបន្តហូរចូលតាមបណ្ដារព្រែកបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


