សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆេះក្លិបកំពុងសាងសង់ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍
ភ្នំពេញ ៖ សំណង់ក្លឹបកម្សាន្តមួយកន្លែង ខណៈដែលកំពុងសាងសង់ មិនទាន់រួចរាល់ផង ស្រាប់តែទុសេចរន្តភ្លើង ជាងផ្សារដែកខាងក្នុង បង្កជាអគ្គិភ័យឆាបឆេះគ្រឿងបំពាក់ខាងក្នុងក្លឹបអស់រលីង បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅពន្លត់ភ្លើង កាលពីវេលាម៉ោង៤និង០៥នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ក្រុម៥ ក្នុងភូមិទួលកី សង្កាត់ភ្លើងភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សំណង់ខាងលើ ប្រភេទបេតុង ប្រក់ស័ង្កសី ទំហំ១២ម៉ែត្រx២៤ម៉ែត្រ ម្ចាស់ទើបតែធ្វើច្បាប់ហើយថ្មីៗ។

តាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា សំណង់ក្លឹបកម្សាន្តកំពុងតែសាងសង់បានប្រមាណ៧០ភាគរយហើយ ទើបតែបំពាក់គ្រឿងអេប៉ុង សាឡុង កៅអី ស្រាប់តែនៅរសៀលថ្ងៃនេះ ក្រុមជាងផ្សារដែកកំពុងធ្វើការងារខាងក្នុង ស្រាប់តែទុស្សេ ឆេះអេប៉ុង រាលដល់ផ្ទៃខាងក្នុង បង្កឲ្យផ្សែងហុយខ្មួលទ្រលោម ផ្អើលអ្នកភូមិ សមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅពីបណ្តាអង្គភាព ជួយបាញ់ពន្លត់ភ្លើង។

ក្នុងប្រតិបត្តិការខាងលើ រថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៥គ្រឿង រថយន្តរបស់ស្នងការរាជធានីភ្នំពេញចំនួន៤គ្រឿង រថយន្តសង្ឃឹមថ្មី ចំនួន២គ្រឿង រថយន្តស្រាបៀរកម្ពុជា ចំនួន១គ្រឿង សរុបចំបួន១២គ្រឿង បាញ់ទឹកពន្លត់ភ្លើង។
សម្ភារៈខូចខាត ភ្លើងឆេះតែអេប៉ុង សាឡុង កៅអី និងសម្ភារៈជាងតែប៉ុណ្ណោះ មិនរាលដាលដល់ផ្ទះពលរដ្ឋ ហើយក៏មិនបង្កឲ្យអ្នកណារងរបួសដែរ៕
ដោយ ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


