សន្តិសុខសង្គម
អាជ្ញាធរខេត្តកំពតកំពុងមមាញឹកលើកផ្ទាំងរូបភាព ដាក់ភ្លើងបំភ្លឺផ្លូវមុនថ្ងៃបុណ្យអុំទូក
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានជំរុញឲ្យមន្ត្រីក្នុងខេត្ត និងក្រុមការងារចុះពិនិត្យការដំឡើងផ្ទាំងរូបភាព និងការដាក់បំភ្លឺភ្លើងចម្រុះពណ៌នៅតាមតាមដងផ្លូវសាធារណៈនានាក្នុងក្រុងកំពត ដែលក្រុមជាងកំពុងមមាញឹករៀបចំដើម្បីឱ្យការតុបតែងមានសោភ័ណភាពសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកលេងកម្សាន្ត។

រដ្ឋបាលខេត្តបានបញ្ជាក់ថា៖ ការរៀបចំប្រារព្ធពិធីបុណ្យអុំទូកគឺនឹងធ្វើឡើងនៅមាត់ព្រែករយៈពេល៣ ថ្ងៃ ហើយក៏មានរៀបចំពិធីអកអំបុក សំពះព្រះខែទៅតាមប្រពៃណីជាតិយើងផងដែរ។ ជាមួយគ្នានេះពិធីបុណ្យអុំទូកនេះបានរៀបចំការប្រណាំងទូកងមានចំនួន១៣គូស្មើនិង២៦ទូកផងដែរ។
ទន្ទឹមនិងនេះដែរអាជ្ញាធរខេត្ត បានដាក់ផែនការដល់អាជ្ញាធរក្រុងស្រុកទាំង៩ ត្រូវគ្រៀមរៀបចំអញ្ជើញប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្តក្នុងពិធីប្រណាំងទូកងឱ្យបានច្រើនកុះករ និងបានត្រៀមចំណាយថវិកាចំនួនសម្រាប់ជួយឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋមកចូលរួមប្រណាំងទូក។

ចំណែកក្រុមការងារយុវជនតាមអង្គភាពនានា ត្រូវរៀបចំវង់ភ្លេងរាំលេងកម្សាន្ត ដើម្បីកំដរពិធីបុណ្យអុំទូកឲ្យបានអធិកអធម្មនៅក្នុងក្រុងកំពតក៏ត្រូវមានការរៀបចំដាក់ឱមានតាំងពិពណ៌នៅតាមបណ្ដោយមាត់ព្រែកនេះរហូតទីតាំងប្រណាំងទូក ដែលកម្មវិធីនេះប្រគល់ជូនមន្ទីរ អប់រំយុវជនជាអ្នករៀបចំហើយពេលយប់ក៏រៀបចំពិធីដុតកាំជ្រូចអបអរសាទរផងដែរ។
ចំណែកនៅតាមដងផ្លូវជុំវិញក្រុងកំពត គឺត្រូវដាក់ភ្លើងបំភ្លឺនៅតាមដើមឈើទីឆ្លាសាធារណៈនៅក្នុងក្រុងទាំងអស់ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ត្រូវរៀបចំជាធ្វើជាតំបន់ត្រជាក់ស្វាគមន៍ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍មកលេងកម្សាន្តបានសប្បាយរីករាយផងដែរ។

សូមបញ្ជាក់ថា ក្រៅពីបំពាក់បំភ្លឺភ្លើងចម្រុះពណ៌នៅតាមដងផ្លូវ និងដើមឈើតាមទីធ្លាសាធារណៈ និងលើកប៉ាណូរំលេចរូបភាព និងមិត្តសញ្ញាឆ្នាំងទុរេន រូបអុំទូក នៅតាមសួនច្បារមាត់ព្រែក ក៏រៀបចំកាត់ផ្កាលំអរ លាបពណ៌តាមខឿនសួនច្បារ និងជួសជុលលាបពណ៌ផ្លែធុរេនដាក់បំភ្លឺភ្លើងចម្រុះពណ៌នៅរង្វង់មូលទុរេនផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


