សន្តិសុខសង្គម
ពលរដ្ឋឆ្ងល់ថា ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ៤នាក់ ហេតុអ្វីបញ្ជូនទៅតុលាការតែម្នាក់?
ប្រជាពលរដ្ឋមួយចំនួន នៅខេត្តតាកែវ មានចម្ងល់ពាក់ព័ន្ធនឹងជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន ៤នាក់ ដែលនគរបាលស្រុកអង្គរបូរីឃាត់ខ្លួនបាន កាលពីពេលថ្មីៗនេះ ហេតុអ្វីបញ្ជូនទៅតុលាការតែម្នាក់ រីឯ ៣នាក់ផ្សេងទៀត មិនបញ្ចូនទៅតុលាការ?

លោក ឡេង ណារិន អធិការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានឲ្យដឹងថា ក្នុងសំណុំរឿងជនសង្ស័យគ្រឿងញៀន ៤នាក់ ដែលបង្ក្រាបបានកាលពីពេលថ្មីៗនេះ លោកបានកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ រួចហើយ។ ពាក់ព័ន្ធនឹងការមិនបញ្ជូនជនសង្ស័យ ៣នាក់ផ្សេងទៀត ទៅតុលាការនោះ លោកអធិការរងប្រាប់ឲ្យសួរលោក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី។

ភ្នាក់ងារកម្ពុជាថ្មីប្រចាំខេត្តតាកែវ បានទាក់ទងលោក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី ដើម្បីសុំការបំភ្លឺ និងពន្យល់បន្ថែម ប៉ុន្តែមិនអាចបានដោយទូរស័ព្ទមិនចូល។ ចំណែកលោក អ៊ឹម ស៊ីនួន នាយរងការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា លោកទទួលបានជនសង្ស័យតែម្នាក់ទេ។ លោកថា អ្នកដែលទទួលខុសត្រូវ គឺលោកអធិការស្រុកអង្គរបូរី ព្រោះករណីនេះកម្លាំងលោកជាអ្នកបង្ក្រាប និងកសាងសំណុំរឿងឡើងមក។

សូមជម្រាបថា កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានដឹកនាំកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្គាំ ចុះបង្រ្កាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿង ញៀន នៅចំណុចផ្ទះឈ្មោះ ជួន កំសត់ ស្ថិតក្នុងភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី។
ប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យបាន ៤នាក់ ដោយទី.១ ឈ្មោះ ជួន កំសត់ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី.២ ឈ្មោះ សេក ណន់ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង ២នាក់នេះ រស់ភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវដូចគ្នា, ទី.៣ ឈ្មោះ ហាន់ ហ្វា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃផ្គាំខ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី និងទី.៤ ឈ្មោះ ផាន់ ព្រែក ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃផ្គាំគ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី។
ក្រោយការបង្ក្រាបបាន គឺមានតែជនសង្ស័យឈ្មោះ ជួន កំសត់ ម្នាក់គត់ ដែលត្រូវបញ្ជូនខ្លួនដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តបញ្ជូនទៅតុលាការ រីឯជនសង្ស័យ ៣នាក់ទៀត មិនដឹងថា គេបញ្ជូនទៅណានោះទេ៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


