សន្តិសុខសង្គម
ឆក់ខ្សែកបានហេីយរត់មិនរួចពីប្រជាពលរដ្ឋឃាត់បាន២នាក់ប្រគល់ជូនសមត្ថកិច្ច
បុរសជនង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ផ្ដាច់យកខ្សែកពីនារីជនរងគ្រោះម្នាក់បានសម្រេចតែរត់មិនរួចពីប្រជាពលរដ្ឋឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ ឈ្មោះ ចាន់ មិ ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ខ្សែកដែលក្រុមចោរឆក់យកខ្សែកមាសទម្ងន់ជាង១តម្លឹង យកបានមកវិញតែបាត់បន្តោងហើយ។
ចំណែកជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលនាំចូលប៉ុស្តិ៍មិនអនុញ្ញាតឲ្យថត ឬសាកសួរពីអត្តសញ្ញាណឡើយ គ្រាន់តែដឹងថា ជនសង្ស័យទាំង២នាក់ មានទីលំនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុនាងជិះម៉ូតូឌុបកូន២នាក់មកពីសាលារៀនជិតដល់ផ្ទះទៅហើយស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីមតាមមកឆក់ផ្តាច់យកខ្សែកបានសម្រេចហើយជិះគេចខ្លួនភ្លាមៗ បានប្រជាពលរដ្ឋឃើញ ស្រែកនិងដេញតាមងូតដល់សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ តាមទាន់ចាប់បានទាំង២នាក់ យកខ្សែកបានមកវិញ ខ្សែដាច់បន្តោងជ្រុះបាត់។
ជនសង្ស័យទាំង២នាក់ ក្រោយពីពលរដ្ឋ និងក្រុមគ្រួសារជនរងគ្រោះដេញតាមចាប់បាន រួចប្រគល់ជូននគរបាលប៉ុស្តិ៍សំរោងក្រោមនាំយកទៅចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


