សន្តិសុខសង្គម
កម្លាំងស្នងការខេត្តត្បូងឃ្មុំ ជួយរុះរើរំដោះផ្ទះពលរដ្ឋ ៣ ខ្នង ចេញពីការបាក់ស្រុតច្រាំងទន្លេ
កាលពីព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកឧត្ដមសេនីយ៍ទោ ម៉ុន មាគា៏ លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង លោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុក និងលោក ភិន ឈុន មេឃុំទន្លេបិទ លោក ឡាង ស្រ៊ិន មេភូមិទួលគរ បានដឹកនាំកម្លាំងចំនួន ៣០ នាក់ ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋចំនួន ៣ ខ្នង ដែលរងប៉ះពាល់ដោយការបាក់ច្រាំងទន្លេ ស្ថិតនៅចំណុចភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោកឧត្ដមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា ផ្ទះពលរដ្ឋដែលរងគ្រោះដោយការបាក់ច្រាំងទន្លេ ហើយត្រូវបានកងកម្លាំងសហការជួយរុះរើរំដោះចេញពីការបាក់ស្រុតរួមមានឈ្មោះដូចខាងក្រោម ៖
១-ផ្ទះរបស់ឈ្មោះ រស់ រី ភេទប្រុស អាយុ ៧១ ឆ្នាំ ទំហំ ៦ ម × ៨ ម ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងដែក មានសមាជិក ៦ នាក់ អាយុ ១៨ ឆ្នាំ ចំនួន ៤ នាក់។
២-ផ្ទះរបស់ឈ្មោះ ញៀន យន ភេទប្រុស អាយុ ៧៩ ឆ្នាំ ទំហំ ៦ ម × ៧ ម ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងដែក មានសមាជិក ២ នាក់ អាយុ ១៨ ឆ្នាំ ចំនួន ២ នាក់។
៣-ឈ្មោះ ទិត្យ ឈុនឡាយ ភេទប្រុស អាយុ ៦៣ ឆ្នាំ ផ្ទះទំហំ ៧ ម × ៩ ម ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងឈើ មានសមាជិក ២ នាក់ ស្រី ១ នាក់ អាយុ ១៨ ឆ្នាំ ចំនួន ២ នាក់។

លោកស្នងការបានបញ្ជាក់ឲ្យដឹងទៀតថា លទ្ធផលកម្លាំងនគរបាលបានធ្វើការជួយរុះរើផ្ទះចំនួន ១ គ្រួសារ ឈ្មោះ ញៀន យន។ ហើយនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ កម្លាំងសហការ នឹងបន្តជួយរុះរើផ្ទះចំនួន ២ ខ្នងបន្ថែមទៀត ដើម្បីចេញពីការបាក់ស្រុតនេះ៕
អត្ថបទ ៖ សាន វិឡែម





-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


