Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីដែលឆបោកអាជីវករនៅក្រុងសៀមរាប

បានផុស

នៅ

ស្ត្រី​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ដែល​ឆបោក​យក​ទ្រព្យសម្បត្តិ​អ្នកដទៃ​នៅ​ក្នុង​ក្រុង​សៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អ៊ិន តា​រ៉ា ភេទ​ស្រី អាយុ ៣៧ ឆ្នាំ មុខរបរ​លក់​បន្លែ មាន​ស្រុក​កំណើត​នៅ​ភូមិ​កំពង់​រទេស ឃុំ​កំពង់​រទេស ស្រុក​ស្ទឹងសែន ខេត្ត​កំពង់ធំ បច្ចុប្បន្ន​នៅ​បន្ទប់​ជួល ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​/​ខេត្ត​សៀមរាប ពាក់ព័ន្ធ​ករណី​អំពើ​លួច​(​បន្លំ​លួច​ខោអាវ​) និង​ករណី​ឆបោក​(​យក​ខោអាវ)។

សមត្ថកិច្ច​បន្ត​ថា កាលពី​ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ ២០២៣ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​តាមរយៈ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ហ្វេស​បុក ដែល​មាន​ឈ្មោះ និមល កាត់ដេរ បាន​សរសេរ​បង្ហោះ​ថា «បងប្អូន​សូម​ប្រុង​ប្រយ័ត្ន​ស្ត្រី​ម្នាក់​នេះ វា​បាន​មក​ហាង​ខ្ញុំ ទិញ​ខោអាវ ពេល​ច្រក​រួច​ហើយ វា​បាន​បញ្ឆោតឲ្យ​បុគ្គលិក​ខ្ញុំ​ទៅ​យក​បន្ថែម​ទៀត ហើយ​វា​ក៏​បើក​ម៉ូតូ​រត់​បាត់​» ដោយ​មាន​ភ្ជាប់​រូបភាព​ស្ត្រី​ដែល​ជា​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មាន​ពាក់​ផ្លាកលេខ​សៀមរាប​1AM-6355។

ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ​ហើយ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ស្វែងរក​ជនរងគ្រោះ ខុន និមល ភេទ​ស្រី អាយុ ៣២ ឆ្នាំ រស់នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្ត​សៀមរាប ដើម្បី​ដាក់​ពាក្យ​បណ្ដឹង។

តាម​ការ​បំភ្លឺ​របស់​ជន​រងគ្រោះ​បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី ០៣ ខែ​មករា ឆ្នាំ ២០២៣ វេលា​ម៉ោង ០៧ និង ៣០ នាទី នៅ​តូប​របស់​ខ្លួន ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្ត​សៀមរាប មាន​ជនសង្ស័យ​ដែល​ខ្លួន​សរសេរ​ក្នុង​គណនេយ្យ​ហ្វេ​ស​បុក បាន​បន្លំ​លួច​ខោអាវ ដូចដែល​ខ្លួន​បាន​រៀបរាប់​ក្នុង​ហ្វេ​ស​បុក។ ដោយ​ការ​សហការ​ល្អ ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ មក​សួរនាំ។

ក្រោយ​ពី​សួរនាំ ជនសង្ស័យ ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​បន្លំ​លួច និង​បោក​សម្លៀក​បំពាក់​ក្នុង​ក្រុង​សៀមរាប ចំនួន ០៣ លើក រួមមាន ៖

លើក​ទី​១-នៅ​ថ្ងៃ​ទី ០៩ ខែ​មិថុនា ឆ្នាំ ២០២២ ខ្លួន​បាន​ធ្វើ​សកម្មភាព​បោក​យក​សម្លៀកបំពាក់​ពី​ជន​រងគ្រោះ។ ក្នុង​នោះ​ដោយ​ប្រាប់​ជនរងគ្រោះ​ថា ខ្លួន​ជា​ម៉ូយ​ថៅកែ​ធំ ហើយ​ឲ្យ​ជនរងគ្រោះ​ច្រក​ខោអាវ ដែល​មាន​តម្លៃ​ស្មើ ៥០០ ដុល្លារ។ ពេល​បាន​ខោអាវ​ហើយ ខ្លួន​ក៏​ឲ្យ​ជនរងគ្រោះ ចូល​ទៅ​ក្នុង​តូប​ច្រក​ខោអាវ​ទៀត ឆ្លៀត​ពេលនោះ​ក៏​បើក​ម៉ូតូ​គេចខ្លួន។

លើក​ទី​២-នៅ​ថ្ងៃ​ទី ១២ ខែ​តុលា ឆ្នាំ ២០២២ ក្នុង​ភូមិ​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​/​ខេត្ត​សៀមរាប ជនសង្ស័យ​បាន​បន្លំ​លួច​ខោអាវ​ជនរងគ្រោះ។ ក្នុង​នោះ​ឲ្យ​ជនរងគ្រោះ​ច្រក​ខោអាវ រួច​ជិះ​ម៉ូតូ​គេចខ្លួន។

លើក​ទី​៣-នៅ​ថ្ងៃ​ទី ០៣ ខែ​មករា ឆ្នាំ ២០២៣ ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្ត​សៀមរាប ខ្លួន​បាន​ចូល​លួច​ខោអាវ​របស់​ជនរងគ្រោះ រួច​គេចខ្លួន​ពិតប្រាកដ​មែន។ ខោអាវ​ដែល​លួច​បាន ខ្លួន​យក​ដាក់​លក់​ជជុះ​ក្នុង​ផ្សារ​លើ។

សមត្ថកិច្ច​បន្ថែម​ថា វត្ថុតាង​ដកហូត​បាន ម៉ូតូ​ជនសង្ស័យ​ចំនួន ០១ គ្រឿង និង​សម្លៀកបំពាក់ ០២ កំផ្លេ។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

អត្ថបទ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម