សន្តិសុខសង្គម
ឃុំខ្លួនក្រុមចោរឆក់ទូរស័ព្ទមិនបានសម្រេច ដាក់ពន្ធនាគារបណ្ដោះអាសន្ន
លោក ជា សុខហៀង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនក្រុមចោរឆក់ទូរស័ព្ទតែមិនបានសម្រេច ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពីបទ”ប៉ុនប៉ងក្នុងអំពើលួច” តាមមាត្រា ៣៥៣ ,៣៥៦ និងមាត្រា ៣៦១ នៃក្រមព្រហ្មទណ្ឌ។

ហេតុការណ៍ឆក់យកទូរស័ព្ទនេះបានកើតឡើងកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង ២០ និង ១០ នាទី ស្ថិតតាមបណ្ដោយផ្លូវបេតុងលេខ ៤២ មុខរោងចក្រតុងឆាយ ភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ជ ល ហ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅបុរីមួយកន្លែង ផ្ទះលេខ ១០ ផ្លូវលេខ ០២ ភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនត្រូវចោទ ទី១-ឈ្មោះ ទន ឈូក ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិអន្លង់ព្រីង ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (អ្នកបើកម៉ូតូ និងឆក់)។

ទី២-ឈ្មោះ យ៉ា រ៉ាយុទ្ធ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិអន្លង់ព្រីង ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (អ្នកជិះក្រោយ)។

នគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូឌុបប្រពន្ធចេញពីផ្សារទំនើបអ៊ីអន រាជធានីភ្នំពេញ ឆ្ពោះទៅផ្ទះរបស់ខ្លួននៅបុរីមួយកន្លែង ក្នុងខណ្ឌកំបូល។ លុះពេលធ្វើដំណើរហួសសាលាមត្តេយ្យអ៊ុក ច័ន្ទ ភូមិត្នោតម្តើម ឃុំបែកចាន បន្តិច ជនរងគ្រោះបានឃើញជនសង្ស័យចំនួន ០២ នាក់ ជិះម៉ូតូ ០១ គ្រឿង ម៉ាកនិច ពណ៌ស កំពុងធ្វើដំណើរនៅខាងមុខ(ទិសដៅស្របគ្នា) ហើយជនរងគ្រោះក៏បានបើកម៉ូតូវ៉ាទៅមុន។ លុះដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យទាំង ០២ នាក់ ក៏បានជិះម៉ូតូដេញតាមក្រោយ រួចមកពាក់ទឹមជាមួយម៉ូតូជនរងគ្រោះ។ ជាមួយនោះ ភ្លាមនោះ ជនសង្ស័យដែលជាអ្នកបើកម៉ូតូ បានធ្វើសកម្មភាពលូកដៃឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះដែលកំពុងកាន់ជាប់ដៃ តែមិនបានសម្រេច។

នគរបាលស្រុកអង្គស្នួលបានបន្ថែមទៀតថា ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទមិនបានសម្រេច ជនសង្ស័យទាំង ០២ នាក់ខាងលើ ក៏បានជិះម៉ូតូគេចខ្លួនឆ្ពោះទៅទិសខាងត្បូង ហើយជនរងគ្រោះក៏បានដេញតាមពីក្រោយរហូតដល់សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបកម្លាំងប្រជាការពារ ក៏ប្រាប់អំពីភិនភាគជនសង្ស័យទាំង ០២ នាក់ រួចកម្លាំងប្រជាការពារបានបោះដៃតាមប្រព័ន្ធអាយកូម រាយការណ៍ជូនកម្លាំងប៉ុស្តិ៍សង្កាត់បឹងធំ ឲ្យជួយ និងបានទូរស័ព្ទទៅកម្លាំងប៉ុស្តិ៍ដើមឫស ស្រុកកណ្ដាលស្ទឹង ទើបស្ទាក់ឃាត់ខ្លួនបានជនសង្ស័យទាំង ០២ នាក់ នៅចំណុចភូមិអន្លង់ព្រីង ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល តែម្ដង។

បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង បានផ្ដល់ព័ត៌មានមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីប្រគល់ទទួលជនសង្ស័យ។

ក្រោយមកកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានទទួលយកជនសង្ស័យទាំង ០២ នាក់ រួមទាំងវត្ថុតាង ពីកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង មកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល។
ជនសង្ស័យទាំង ០២ នាក់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន តែពុំបានសម្រេច៕
អត្ថបទ ៖ ឆៃ យ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង