សន្តិសុខសង្គម
អគ្គីភ័យឆេះសាលាបឋមសិក្សាព្រងិល១ខ្នងទាំងស្រុង
សាលាបឋមសិក្សា ១ ខ្នង មាន២បន្ទប់ ត្រូវបានអគ្គីភ័យលេបត្របាក់រួមទាំងសម្ភារសិក្សា ក្នុងបន្ទប់ឆេះអស់គ្មានសល់ តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ ដោយសារថយន្តពន្លត់អគ្គីភ័យរបស់នគរបាលស្រុកភ្នំក្រវាញ និងអាជ្ញាធរជួយ អន្តរាគមន៍ ហើយករណីនេះដោយសាតែក្មេងប្រុស២នាក់ ចូលដុតបំពក់ភ្លើងយកសត្វពង្រួត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង២៥នាទីរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្ថិតក្នុងភូមិឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក ហេង ភាណា អភិបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា បើតាមលោកដឹកនាំកម្លាំងចុះអន្តរាគមន៍ផ្ទាល់គឺមានក្មេងប្រុសចំនួន០២នាក់ទី ១ ឈ្មោះ វី ធារ៉ា អាយុ ១២ឆ្នាំ ទី២កុមារាឈ្មោះ វី សុខវាសនា អាយុ១០ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានបបួលគ្នាទៅយកសត្វពង្រួតដែលទៅរស់នៅ និងអាគារសិក្សាខាងលើដោយកុមារាឈ្មោះ វី សុខវាសនា បានទៅខ្ចីដេកកេះពីប្រជាពលរដ្ឋយកមកអោយកុមារា ឈ្មោះ វី ធារ៉ា យកធាងត្នោតដើម្បីដុតបង្ហុយផ្សែងយកសត្វពង្រួត ភ្លាមនោះសត្វពង្រួតក៏វាផ្អើលហើរទិចពួកគេក៍នាំគ្នារត់ចេញពីទីនោះ បណ្តាលឱ្យអគ្គីភ័យឆាបឆេះអាគារសិក្សាសាលាបឋមសិក្សានោៈ ហើយលោកបានឲ្យកម្លាំងអន្តរាគមន៍ កុំឱ្យឆេះរាលដាលទៅកន្លែងផ្សេង ដោយប្រើរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ អស់ទឹក០៤ឡានទើបរលត់អស់ ហើយពុំមានរបួសឫគ្រោះថ្នាក់អាយុជីវិតនណាម្នាក់ឡើយ។

ករណីនេះលោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញបានបញ្ជាក់ថា លោកសុំកុំឱ្យមិនឱ្យមានការផ្តន្នាទោសកុមារាទាំង០២នាក់ខាងលើ ព្រោះពួកគេនៅក្មេងមានអនាគតវែងឆ្ងាយ និងអោយសមត្ថកិច្ចធ្វើការអប់រំកុមារាទាំង០២នាក់នេះកុំអោយលេងភ្លើងទៀតនិងអោយអនាព្យាបាលកុមារាទាំង០២នាក់ខាងលើធ្វើការធានាយកទៅធ្វើការអប់រំបន្ត។
សម្ភារដែលអគ្គីភ័យឆាបឆេៈអស់នោះរួមមាន អាគាសិក្សា១ខ្នង ទំហ៊ំ ៧គុណ១៨ ធ្វើអំពីឈើ ប្រក់គ្បឿង តុចំនួន៥០ តុគ្រូចំនួន០២ កៅអីគ្រូ០២ កៅអីជ័រចំនួន១២ ទូឈើចំនួន០១ ក្ដាខៀនចំនួន០៣ ម៉ាសុីដេ១២ សុីទែនផ្ទុកទឹកចំណុះ៥០០លីត្រ កង្ហាចំនួន០៤គ្រឿង និងសម្ភារសិក្សាមួយចំនួន៕

អត្ថបទ៖ លាន គ្រន
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


