សន្តិសុខសង្គម
ផ្ទះនិងរោងអេតចាយ៥ខ្នង នៅតំបន់សំណង់មិនរៀបរយ ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង
ផ្ទះប្រជាពលរដ្ឋ និងរោងទិញលក់អេតចាយចំនួន០៥ខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់នៅវេលាម៉ោង០២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះទិញលក់អេតចាយ ផ្លូវលំ ក្រុមទី១០ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងរងគ្រោះដោយអគ្គិភ័យខាងលេីមានឈ្មោះ ប៉ាក ច័ន្ទ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅទីតាំងកើតហេតុ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ទីតាំងខាងលេីគឺជាសំណងមិនរៀបរយដោយមានផ្ទះតូចធំ និងរោងទិញលក់អេតចាយជាច្រេីននៅជាប់ៗគ្នា។ ខណៈនៅពេលកេីតហេតុប្រជាពលរដ្ឋបានរាយការណ៍ពីគ្រោះអគ្គិភ័យកំពុងឆាបឆេះផ្ទះពលរដ្ឋ ទេីបកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌដង្កោ បានចេញរថយន្តពន្លត់អគ្គិភ័យមក ធ្វេីការអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃជេីង ដោយប្រេីប្រាស់ទឹកអស់ចំនួន៤ឡាន ក្នុងនោះរថយន្តការិយាល័យបង្ការ សង្គ្រោះអគ្គិភ័យ០៣គ្រឿង និងរថយន្តជំនួយរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿងក៏រលត់ទៅវិញជាស្ថាពរ។

សមត្ថកិច្ចបានបញ្ចាក់ថា មូលហេតុនៃការឆាបឆេះនេះបណ្តាលមកពីភ្លើងទៀន ដោយខូចខាតប្រភេទសំណង់ រោងប្រក់ស័ង្កសី ទំហំ៤មX៥មចំនួន០៥ខ្នង ឆេះទាំងស្រុង តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡេីយ និងពន្លត់ចប់នៅម៉ោង ០៣និង១៥នាទី ថ្ងៃខែឆ្នាំដដែល៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


