សន្តិសុខសង្គម
ស្រុកចំនួន ៧ នៅខេត្តបាត់ដំបង រងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងពេលតែមួយ
លំនៅឋានជាង ៦០ ខ្នង ស្ថិតនៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង ត្រូវរងការខូចខាតយ៉ាងដំណំ ក្នុងពេលតែមួយ ស្របពេលដែលមានភ្លៀងធ្លាក់មកយ៉ាងខ្លាំង ក៏ស្រាប់តែមានខ្យល់កន្ត្រាក់បក់បោកមកជាមួយដែរ។

យោងតាមរបាយការណ៍រួមរបស់សមត្ថកិច្ចបានបញ្ជាក់ថា នៅព្រឹកព្រលឹមស្រាងៗ ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៣ មានភ្លៀងធ្លាក់ស្ទើរគ្រប់តំបន់ក្នុងខេត្តបាត់ដំបង ហើយក៏មានខ្យល់កន្ត្រាក់បក់បោកចូលទៅលើស្រុកចំនួន ៧ បានធ្វើឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋជាង ៦០ ខ្នង ត្រូវទទួលរងការខូចខាតផងដែរ។

របាយការណ៍បានបន្តថា ក្នុងនោះដែរ ១.ស្រុកគាស់ក្រឡ ប៉ះពាល់ទៅលើភូមិតាថុក និងភូមិឆាយបល្ល័ង្គ ក្នុងឃុំធិបតី ខូចខាតផ្ទះចំនួន ៧ ខ្នង។ ក្នុងនោះមានរបើកដំបូលសាលាអនុវិទ្យាល័យធិបតី មួយខ្នងផងដែរ។ ២.ស្រុកបាណន់ ខ្យល់កន្ត្រាក់បានប៉ះពាល់ទៅលើឃុំភ្នំសំពៅ ឃុំកន្ទឺ ២ ឃុំស្នឹង និងឃុំតាគ្រាម ដោយបានបំផ្លាញផ្ទះចំនួន ២១ ខ្នង។ ៣.ស្រុកសង្កែ ខ្យល់កន្ត្រាក់បានបក់ចូលទៅលើឃុំរាំងកេសី ឃុំអូរដំបង ២ ឃុំតាប៉ុន ឃុំកំពង់ព្រះ និងឃុំវត្តតាមិម ដោយខូចខាតផ្ទះចំនួន ១៩ ខ្នង។ ៤.ស្រុកបវេល ខ្យល់កន្ត្រាក់បានបក់ចូលទៅលើភូមិអូរដូនពៅ ភូមិបួរសង្គ្រាច និងភូមិដំណាក់ដង្កោ បណ្តាលឲ្យខូចខាតផ្ទះចំនួន ៥ ខ្នង។ ៥.ស្រុកមោងឬស្សី ខ្យល់កន្ត្រាក់បានបក់ចូលទៅលើឃុំ ព្រៃតូច និងឃុំកកោះ ធ្វើឲ្យប៉ះពាល់ផ្ទះចំនួន ៣ ខ្នង។ ៦.ស្រុកភ្នំព្រឹក ខ្យល់កន្ត្រាក់បានបោកចូលទៅលើភូមិអូរចោត និងភូមិដំណាក់អំពិល ក្នុងឃុំបារាំងធ្លាក់ បណ្តាលឲ្យខូចខាតផ្ទះចំនួន ២ ខ្នង និង ៧.ស្រុកថ្មគោល ខ្យល់បានបក់ប៉ះទៅលើឃុំជ្រៃ និងឃុំអូរតាគី បណ្តាលឲ្យខូចខាតផ្ទះចំនួន ៤ ខ្នង។ នេះគឺជាគ្រោះធម្មជាតិដ៏សាហាវបំផុត ដោយបានបោកបក់មកក្នុងពេលតែមួយ តែមិនបណ្តាលឲ្យប៉ះពាល់ដល់ជីវិតមនុស្សឡើយ ៕
អត្ថបទ ៖ សោ និយមរ័ត្ន









-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


