សន្តិសុខសង្គម
ឆេះរថយន្ដ Rang Rover មួយគ្រឿងអស់ទាំងស្រុងនៅក្រុងព្រះសីហនុ
រថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក Rang Rover ត្រូវបានអណ្ដាតភ្លើងឆាបឆេះអស់ទាំងស្រុង ខណៈដែលសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីធ្លាយធុងប្រេង។
ហេតុឆេះរថយន្ដនេះបានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅចំនុចក្រុម១ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្ដដែលត្រូវអណ្ដាលភ្លើងឆាបឆេះនេះម៉ាក Rang Rover ពណ៏ ស ពាក់ស្លាកលេខ កម្ពុជា FCAI 1668 ដែលមានម្ចាស់ឈ្មោះ ទាវ គឹមភាវ ។

ក្នុងរបាយការណ៍បញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានការឆាបឆេះនេះ គឺបណ្ដាលមកពីធ្លាយធុងប្រេងរថយន្តបង្កជាអគ្គិភ័យធ្វើឲ្យឆាបឆេះរថយន្តតែម្តង ប៉ុន្តែមិនបណ្ដាលឲ្យអ្នកបើករថយន្ដរងរបួសនោះទេ។

ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ កម្លាំងជំនាញពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យសរុបចំនួន២គ្រឿងទើបគ្រប់គ្រងស្ថានការណ៍បាន៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


