សន្តិសុខសង្គម
ព័ត៌មានបន្ថែម ពីករណីអគ្គិភ័យឆេះហាងលក់គុជខ្យងនៅផ្លូវ៣៦០
អគ្គិភ័យដែលឆាបឆេះហាងងលក់គ្រឿងអលង្កា គុជខ្យង នៅផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង បណ្ដាលឲ្យខូចខាតសម្ភារនៅជាន់ទី៣ទាំងស្រុង តែមិនមានអ្នករងរបួសនោះទេ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ម៉ៅ តារា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គុជខ្យង។ ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះ ជាប្រភេទសំណង់ ថ្មបេតុង ទំហំ០៤ម៉ែត្រ គុណ ១៦ម៉ែត្រ ខូចខាតសម្ភារៈប្រើប្រាសក្នុងផ្ទះជាន់ទី៣អស់ទាំស្រុង និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ កម្លាំងបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត ស្មើរនឹង១២ម៉ែត្រគូប។ ចំពោះមូលហេតុកំពុងស្រាវជ្រាវបន្ត។
សូមបញ្ជាក់ថា ករនិអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៥និង៣៥នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១៣៥ DEo -E ផ្លូវ៣៦០ ក្រុម៤០ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលកម្លាំងបានជួយអន្តរាគមន៍ពន្លត់រលត់ទាំងស្រុងនៅម៉ោង០៦និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែល៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ