Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចបញ្ជូនខ្លួន​អ្នកដឹកនាំ និង​ថត​រឿង​អប់រំ​បែប​ស៊ីច​ស៊ី​អាសអាភាស ទៅស្ថាប័ន​អយ្យការដើម្បីសាកសួរ

បានផុស

នៅ

ភ្នំពេញ ៖ នា​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៣ នេះ​កម្លាំង​សម​ត្ថ​កិច្ច​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជូន​ជន​ស​ង្ស័យ​២នាក់ ដែល​ម្នាក់​ជា​អ្នកដឹកនាំ និង​ថត​រឿង​អប់រំ​បែប​សិច​ស៊ី​អាសអាភាស ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ការ​ប្រគល់​ជូន​ទៅ​ស្ថាប័ន​អយ្យការ​ដើម្បី​ធ្វើ​ការសាកសួរ ជុំវិញ​ការ​ថត និង​ឡាយ និង​ផលិត​វីដេអូ រឿង​អប់រំ​បែប​រោលរាល ចែកចាយ ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម។ ជនសង្ស័យ​ម្នាក់​ឈ្មោះ សេក ដា​រ័​ត ហៅខេនឌី ភេទ​ប្រុស អាយុ​២៥ ឆ្នាំ មាន​ទីលំនៅ បុរី​ឡាយ​គង់ ផ្ទះ​លេខ​០៣៥​បេ ផ្លូវ​លេខ​០៣ ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ និង​ម្នាក់​ឈ្មោះ ឈួន សុខ​លីម ហៅ សុខ លីម​រក្សា ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា។

តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញា​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ឱ្យ​ជនសង្ស័យ​ទាំង​២​នាក់​ចូល​បង្ហាញខ្លួន​នៅ ការិយាល័យ​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​រំលោភ​ផ្លូវ​ភេទ​នៃ​ក្រសួងមហាផ្ទៃ ឲ្យ​បាន​មុន​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៣ នៅ​រាល់​ម៉ោង​ធ្វើការ​ដើម្បី​សាកសួរ​លើ​បណ្តឹង​ព្រហ្មទណ្ឌ​ពី​បទ​”​បំពារបំពាន​ផ្លូវ​ភេទ ផលិត​និង​ចែកចាយ​រូបភាព​អាសអាភាស​” តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ឈួន សេង​លាប ភេទ​ស្រី អាយុ​២៥​ឆ្នាំ ឈ្មោះ ស៊ លី​ហុង ភេទ​ស្រី អាយុ​១៧ ឆ្នាំ ឈ្មោះ ផែន គឹម​ហៀ​ង ភេទ​ស្រី អាយុ​១៧ ឆ្នាំ និង​ឈ្មោះ ផែន គឹម​ហៃ ភេទ​ស្រី អាយុ១៤ឆ្នាំ។

សូមជម្រាបថា នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៣ ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ផេ​ក ឡាយ ហ្វា​ម (Life Film) លោក ឈួន សុខ​លីម (​ហៅ​) សុខ​លីម រក្សា ដែល​ជា​អ្នកដឹកនាំ​ថត​រឿង អប់រំ បែប​រោល រាល អាសអាភាស រួម​ទាំង​លោក សេក ដា​រ័ត្ន (​ហៅ​) ខេនឌី បាន​ចូល​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការ​នគរបាល​ជាតិ តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ។ ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ផេ​ក ឡាយ​ហ្វា​ម (Life Film) លោក ឈួន សុខ​លីម (​ហៅ​) សុខ​លីម រក្សា ដែលជា​អ្នកដឹកនាំ​ថត​រឿង អប់រំ បែប​រោលរាល អាសអាភាស រួម​ទាំង​លោក សេក ដា​រ័ត្ន (​ហៅ​) ខេនឌី និង​បក្ខពួក​បាន​ថត​ឡាយ​និង​ផលិត​វីដេអូ រឿង​អប់រំ​បែប​រោលរាល ចែកចាយ​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ដើម្បី​យក​ភាពល្បីល្បាញ និង​រកប្រាក់​ចំណូល​ពី​បណ្តាញ​សង្គម។ នារី​ជា​តួ​សម្តែង​មិនបាន​ពេញចិត្ត​ទៅ​នឹង​ការផលិត​វីដេអូ អាសអាភាស ទើប​ស្នើ​សុំ​ឱ្យ​លោក ឈួន សុខ​លីម (​ហៅ​) សុខ​លីម រក្សា ដែលជា​អ្នកដឹកនាំ​ថត​រឿង និង​ជា​ម្ចាស់​ផេ​ក ឡា​យ្វ ហ្វា​ម Life Film សុំ​មិន​ឱ្យចេញ​ឈុត​ឆាក​រឿង រោលរាល​បែបនេះ​នៅ​លើ​បណ្តាញ​សង្គម ព្រោះ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ក្នុង​ក្រុមគ្រួសារ និង​សង្គមជាតិ។

ផ្ទុយទៅវិញ​អ្នកដឹកនាំ​ថត​រឿង លោក ឈួន សុខ​លីម មិន​ព្រម​តាម​ការ​ស្នើសុំ​របស់​នារី​តួ​សម្តែង​នោះ គឺ​កាន់តែ​បង្ហោះ​ចែកចាយ និង​ផ្សព្វផ្សាយ​លើ​បណ្តា​យ​សង្គម​ថែម​ទៀត​ផង រហូត​ឈានទៅដល់​ការ​ប្តឹងផ្តល់ ពី​សំណាក់​នារី​តួ​សម្តែង​ទាំង​៤នាក់​នោះ។ អង្គហេតុ​ដូច​បាន​រៀបរាប់​ខាងលើ ទើប​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អនុញ្ញាត​ឱ្យ​សម​ត្ថ​កិច្ច​ឃាត់ខ្លួន​ជនសង្ស័យ និង​បញ្ជូន​ទៅ​សាកសួរ ដើម្បី​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ៕

ដោយ ៖ មករា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម