សន្តិសុខសង្គម
បង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែនជិត៨០០ គីឡូក្រាមចេញពីតំបន់ត្រីកោណមាសតាមលំហរសមុទ្រ
សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀនចំនួន៦នាក់ ដកហូតគ្រឿងញៀនជិត៨០០គីឡូក្រាម និងវត្ថុតាងមួយចំនួន។

បើតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានចារកម្មពី(DEA) កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស៊ើបអង្កេត រយៈពេលជាង៤ខែ ដើម្បីស្រាវជ្រាវ ច្បាមមុខសញ្ញា ឧក្រឹដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំងជាជនជាតិចិន(តៃវ៉ាន់) ០១ក្រុម ដែលបានធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀនឆ្លងដែនពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ ។

របាការណ៍បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំនេះ បានធ្វើឡើងពីរគោលដៅផ្សេងគ្នា ដោយបែងចែកកម្លាំងជា២ក្រុម។ ក្រុមទី១បានធ្វើឡើងនៅវេលាម៉ោង២និង៣០យប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដោយឃាត់បានជនសង្ស័យចំនួន២នាក់ ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) ឈ្មោះ AN CHI WEI កើតឆ្នាំ ១៩៩២ ។ ២.ឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧ ចាប់យកវត្ថុតាង សារធាតុញៀនប្រភេទកេតាមីនចំនួន ៧៨៥ដុំ ស្មើទម្ងន់ 789 kg 781 g ។

ក្រុមទី២បានធ្វើឡោះងនៅវេលាម៉ោង៧និង៣០ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលលេខ០៩ និងលេខ១១ ផ្លូវលេខ៣ គម្រោងទី៧ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) ១.ឈ្មោះ CHEN CHI HSIANG កើតឆ្នាំ ១៩៨៦ ” មេខ្លោង” ។ ២.ឈ្មោះ CHAN I YANG កើតឆ្នាំ ១៩៨៩។ ៣.ឈ្មោះ LIAO SHI BO កើតឆ្នាំ ១៩៩៧ ។ ៤. ឈ្មោះ TSAI YU CHING កើតឆ្នាំ ១៩៨៨។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


