សន្តិសុខសង្គម
សមត្ថកិច្ចរកឃើញបុរសរត់ម៉ូតូកង់បី ជិះពង្វាងចូលផ្លូវស្ងាត់ បណ្ដាលឱ្យស្ត្រីជនបរទេសលោតចុះរងរបួសឃើញហើយ!
បាត់ដំបង ៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានធ្វើការស្វែងរក អ្នករត់ម៉ូតូកង់បីដែលជិះពង្វាងចូលផ្លូវស្ងាត់ មិនបានដាក់ស្ត្រីជនបរទេសចុះ តាមគោលដៅដែលបានចរចានោះ ឃើញហើយ នេះបើតាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់បានបញ្ជាក់នៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់បានឲ្យដឹងថា ក្រោមបទបញ្ជាយ៉ាងហ្មឺងមាត់របស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលបានស្វែងរកបុរស ដែលបើកម៉ូតូកង់បីនាំបង្កហេតុរហូតបណ្តាលឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួស កាលពីវេលាទៀបភ្លឺថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវស្វែងរកក្នុងរយៈពេល០២ថ្ងៃមកនេះ សមត្ថកិច្ចនគរបាល បានធ្វើការស្រាវជ្រាវយ៉ាងសកម្មបំផុត ដោយមានការចូលរួមពីសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ និងជាពិសេសគឺការចូលរួមគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ចពីមហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គម ក៏ដូចសាក្សីនានា ទើបនគរបាល ទទួលបាននូវលទ្ធផលបែបនេះ។

ខណៈនេះ បុរសអ្នកបើកម៉ូតូកង់បី សមត្ថកិច្ចកំពុងធ្វើការសាកសួរនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រីឯព័ត៌មានលំអិតជុំវិញករណីនេះសមត្ថកិច្ចសូមជម្រាបជូននៅពេលបន្ទាប់ទៀត។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ មានស្ត្រីជនបរទេសម្នាក់ បានធ្វើដំណើរពីភ្នំពេញ មកបាត់ដំបង ក្នុងបំណងទេសចរណ៍ ដោយជិះឡានក្រុងពេលយប់ រហូតដល់ម៉ោង៤ទៀបភ្លឺ ក៏បានជិះម៉ូតូកង់បីបន្តដំណើរមកសណ្ឋាគារឡាគី ប៉ុន្តែនៅពេលមកដល់មុខសណ្ឋាគារហើយ ម៉ូតូកង់បីមិនបានដាក់គាត់ចុះតាមគោលដៅដែលបានចរចាមុនពេលឡើងជិះទេ ទោះបីគាត់ព្យាយាមប្រាប់ឲ្យឈប់ក្តី ក៏មិនឈប់ដែរ បែរជាព្យាយាមជិះពង្វាងគាត់ទៅផ្លូវស្ងាត់ ឃើញស្ថានភាពមិនស្រួលគាត់ក៏លោតចុះពីលើម៉ូតូកង់បី ធ្វើឲ្យមានរបួសបាក់ម្រាមដៃនិងរបកមុខមាត់៕
កែសម្រួលដោយ ៖ នាគព័ន្ធ




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


