សន្តិសុខសង្គម
លោក ម៉ក់ ជីតូ ៖ មេខ្លោងថ្នាំញៀន ដែលក្រុមឧក្រិដ្ឋជនរំដោះបាននៅសៀមរាប បានគេចខ្លួនចេញពីកម្ពុជាហើយ
ភ្នំពេញ ៖ បន្ទាប់ពីមានករណីក្រុមឧក្រិដ្ឋជន ធ្វើសកម្មភាពចូលទៅរំដោះមេខ្លោងថ្នាំញៀន នៅគ្លីនិកពេទ្យធ្មេញឯកជនរួចមក ខណៈពេលនេះមេខ្លោងថ្នាំញៀនរូបនោះ បានគេចខ្លួនចេញពីកម្ពុជាហើយ។ នេះបើតាមការឱ្យដឹងរបស់លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។

លោក ម៉ក់ ជីតូ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរប្រឆាំងគ្រឿងញៀន នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ ថា មេខ្លោងថ្នាំញៀនជនជាតិចិន ឈ្មោះ Chen Hsin Han ដែលក្រុមឧក្រិដ្ឋជនរំដោះបាននោះ បានគេចខ្លួនចេញពីកម្ពុជាហើយ។

លោកបន្តថា មុនពេលមេខ្លោងរូបនេះចេញពីកម្ពុជា គឺបានរត់មកលាក់ខ្លួនបណ្ដោះអាសន្ននៅ រាជធានីភ្នំពេញ ទើបបន្តចេញទៅក្រៅប្រទេស។ លោកបានបន្តទៀតថា កម្លាំងសមត្ថកិច្ចកម្ពុជា បានដឹងទីតាំងប្រទេសដែលមេក្លោងនោះរត់ទៅលាក់ខ្លួនហើយ និងកំពុងតែសហការគ្នាយ៉ាងស្អិតរមួតជាមួយប្រទេសជិតខាង ដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់យ៉ាងតឹងរ៉ឹងឱ្យខាងតែបាន មិនអាចលើកលែងបានឡើយ។ លោកបន្ដថា កម្លាំងសមត្ថកិច្ចតាមព្រំដែនក៏កំពុងសហការគ្នាដើម្បីស្រាវជ្រាវបន្ដទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចគ្លីនិកធ្មេញ ជុំ ចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានឧក្រិដ្ឋជនមួយក្រុមបានធ្វើសកម្មភាពសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ឈ្មោះ Chen Hsin Han ដែលជាមេខ្លោងគ្រឿងញៀនត្រូវបានតុលាការអនុវត្តទោសចំនួន៥២ឆ្នាំ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


