សន្តិសុខសង្គម
Update៖ ករណីអគ្គិភ័យឆេះផ្ទះ និងស្លាប់បុរសម្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១ គឺផ្ដើមចេញពីគ្រឿងញៀន
ករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ គឺផ្ដើមចេញពីការប្រើប្រាស់គ្រឿងញៀនហួសកម្រិតរហូតគ្រប់គ្រងអារម្មណ៍លែងបាន ក៏ដុតផ្ទះឱពុកខ្លួនឯងឆេះអស់ទាំងស្រុង និងស្លាប់ក្នុងអណ្ដាតភ្លើង។

ជនរងគ្រោះដែលស្លាប់ក្នុងករណីអគ្គិភ័យនេះ គឺជាកូនប្រុសពៅរបស់ម្ចាស់ផ្ទះមានឈ្មោះ គី ប៊ុនសែន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកឱពុកមានឈ្មោះ គី ប៊ុនស៊ាន ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា កូនប្រុសពៅម្ចាស់ផ្ទះរងគ្រោះជាមនុស្សប្រេីប្រាស់ថ្នាំញៀនរហូតគ្រប់គ្រងអារម្មណ៍ខ្លួនឯងលែងជាប់ ក៏បានចងទ្វារខាងក្នុងរួចធ្វេីសកម្មភាពដុតផ្ទះរបស់ឪពុកបណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបណ្តាលឱ្យឆេះខ្លួនឯងស្លាប់នៅក្នុងភ្នួកភ្លេីងតែម្តង។

ទោះបីយ៉ាងណា ករណីនេះ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងក្រុមបង្ការ និងពន្លត់អគ្គិភ័យបានចុះអន្តរាគមន៍ភ្លាមៗដេីម្បីបាញ់ពន្លត់ទប់ស្កាត់កុំឱ្យរាលដាលដល់ផ្ទះអ្នកជិតខាង ដោយបានប្រេីប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់១៤គ្រឿង និងបំពង់ពន្លត់អគ្គិភ័យចំនួន៣បំពង់។

គួររំលឹកថា ករណីគ្រោះអគ្គិភ័យនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវលំ ក្រុមទី៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងករណីនេះបណ្ដាលឲ្យឆេះផ្ទះមួយខ្នងទាំងស្រុង និងរាលដាលដល់បន្ទប់ជួលក្បែរនោះផងដែរ៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


