សន្តិសុខសង្គម
ប្រជាពលរដ្ឋព្រួយបារម្ភ មច្ឆាជាតិនឹងធ្លាក់ចុះ ខណៈបទល្មើសប្រើអ៊ុយពាសពេញស្ទឹងសង្កែ
កូនត្រីចម្រុះចាប់ផ្តើមសម្រុកបម្លាស់ទីចុះទៅប៉ែកបឹងទន្លេសាប តាមដងស្ទឹងសង្កែយ៉ាងសន្ធឹកសន្ធាប់ ធ្វើឲ្យឈ្មួញ ឈរជើងមិនហ្នឹង បានសម្រុកនាំគ្នាយកឧប្បករណ៍ល្មើស”ស្បៃអ៊ុយ”។ មន្ត្រីជំនាញលើកឡើងថា កូនត្រីសម្រុកចុះទៅបឹងទន្លេសាបយ៉ាងច្រើនបែបនេះ គឺស្របពេលអាកាសធាតុធ្លាក់ខ្យល់ ទើបពពួកកូនត្រីធ្វើការបម្លាស់ទីនៅតាមតំបន់ ផ្សេងៗក៏កើតមានដូចគ្នា ហើយកូនត្រីដែលធ្វើការបម្លាស់ទីពីដងស្ទឹងសង្កែឆ្ពោះទៅដែនបឹងទន្លេសាប គឺជាងមួយសប្ដាហ៍ ហើយឆ្នាំនេះស្ថានភាពត្រីក្នុងដងស្ទឹងសង្កែ ហាក់មានសន្ទុះចុះខ្លាំងជាងឆ្នាំកន្លងទៅ។


បើតាមប្រជាពលរដ្ឋ រដូវកាលឆ្នាំនេះមានកូនត្រីច្រើនជាងឆ្នាំមុន ដែលបានសម្រុកចុះទៅដែនបឹងទន្លេសាប ទើបបង្កឲ្យមានបទល្មើសនេសាទប្រើប្រាស់”ស្បៃអ៊ុយ”យ៉ាងច្រើនស្អេកស្កះពាសពេញតាមដងស្ទឹងសង្កែនៅប៉ែកខាងក្រោម”ទំនប់ស្គាក់ទឹកសាលាតាអន” ស្ថិតក្នុងស្រុកឯកភ្នំ ខណៈគេមិនឃើញមន្ត្រីជំនាញ ឬអាជ្ញាធរមានវិធានការចុះទប់ស្កាត់ឡើយ ។ បើតាមមន្ត្រី មូលដ្ឋានបានប្រាប់ថា ស្ថានភាពត្រីនៅតាមសងស្ទឹងសង្កែមានសន្ទុះចុះខ្លាំងនេះ មន្ត្រីមូលដ្ឋានក៏បានរាយការណ៍ទៅហើយ តែមិនមានមន្ត្រីជំនាញណា មកធ្វើការទប់ស្កាត់នោះទេ ហើយគេក៏ចាប់ផ្ដើមប្រទះឃើញ បទល្មើសនេសាទកើតឡើងយ៉ាងព្រោងព្រាត ពាសពេញដងស្ទឹង នៅប៉ែកខាងក្រោម”ទំនប់ស្តាក់ទឹកសាលាតាអន”យ៉ាងសន្ធឹកសន្ធាប់ ដែលភាគច្រើនអ្នកប្រព្រឹត្ត គឺអ្នកមកពីចម្ងាយ ដែលបានប្រើសំណាញ់ហ៊ុមព័ទ្ធសំរាស់ឈើ និង ស្បៃអ៊ុយ ធ្វើឲ្យកូនត្រីចុះមិនរួចនោះទេ។


ពាក់ព័ន្ធករណីខាងលើ កម្ពុជាថ្មី មិនអាចទំនាក់ទំនងបានជាមួយមន្ត្រីជលផលស្រុកឯកភ្នំ ដើម្បីសុំការបញ្ជាក់ជុំវិញករណី នេះថាយ៉ាងណានោះទេ។ បើទោះបែបនេះ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្ត នៅមុននេះបន្តិច លោកបាន ប្រាប់ កម្ពុជាថ្មី ថា នៅថ្ងៃទី២៧ ខែវិច្ឆិកា នេះលោកបានរៀបចំកម្លាំង បង្ក្រាបហើយ ដោយបង្ក្រាបចាប់ពីចំណុចខាងក្រោមទំនប់ រហូតដល់ផ្នែកខាងលើនៃទំនប់ ហើយលទ្ធផលយ៉ាងណា ចាំលោកផ្តល់ជូនតាមក្រោយ៕ អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


