សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែងជាន់ផ្ទាល់ដីចំនួន០២ល្វែង ទាំងស្រុង
ភ្នំពេញ ៖ ផ្ទះល្វែងជាន់ផ្ទាល់ដីចំនួន២ល្វែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីនៅវេលាម៉ោង១០និង៣០ នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ ៥៣អាបេ ផ្លូវលេខ៣៣៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ លឹម ម៉េងហៃ ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកលក់ធុងបាស។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ មានការទុសេកាប៊ីនភ្លើងពីបង្គោលនៅជាប់ផ្ទះកើតហេតុជាខ្លាំង។ បន្ទាប់មកក៏មានភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅដល់ផ្ទះចំនួន០២ល្វែងជាប់គ្នា ទើបមានអាជ្ញាធរមូលដ្ឋានចុះមកដល់ និងមានរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងចេញមកធ្វេីអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ។

ក្នុងករណីនេះ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ឆេះប្រភេទសំណង់ថ្មបេតុង ទំហំ ១០ម៉ែត្រ X ២៥ម៉ែត្រ ដោយឆេះផ្ទះល្វែងជាន់ផ្ទាល់ដីចំនួន០២ល្វែងនិងសម្ភាររួមមាន៖ ម៉ូតូហុងដា PCX ចំនួន ០១ គ្រឿង, ធុងបាស៦០គ្រឿង ,ទូរទស្សន៍ចំនួន ០២ គ្រឿង ,កាមេរ៉ាសុវត្ថិភាពចំនួន ០២ឈុត ,សម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ក្នុងនោះពុំមានមនុស្សបាត់បង់ជីវិតនោះទេ តែមានមនុស្សចំនួន០១នាក់ (ភេទប្រុសរបួសស្រាល) ជាមន្ត្រីការិយាល័យអគ្គិភ័យ។

គួរបញ្ជាក់ថា កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៩ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៩ រថយន្ត ស្មើនឹង ៧៦ម៉ែត្រគូប។ រថយន្តជំនួយ:

– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើនឹង០៦ម៉ែត្រគូប។ – រថយន្តពន្លត់អគ្គិភ័យទីក្រុងកោះពេជ្រចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣រថយន្ត ស្មើនឹង១២ម៉ែត្រគូប ។ – រថយន្តពន្លត់អគ្គិភ័យទីក្រុងអូឡាំព្យា៉ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត ស្មើនឹង០៨ម៉ែត្រគូប ដោយពន្លត់ចប់នៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែល ៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


