សន្តិសុខសង្គម
រថយន្តមួយគ្រឿងកំពុងបើកបរលើផ្លូវសុខៗ ស្រាប់តែឆេះយ៉ាងសន្ធោសន្ធៅ
ភ្នំពេញ ៖ រថយន្តម៉ាក Range Rover មួយគ្រឿង បើកទើបតែចេញពីជាងជួសជុលរួចក៏បើកសាកល្បងបែរជាឆ្លងចរន្តអគ្គិសនីឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៤ និង ៥០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចជិតទីលានវ៉ៃកូនហ្គោល តំបន់បឹងកក់ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរស០២នាក់ជាជាងជួសជុល បានបើករថយន្ត Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-3688 ដែលភ្ញៀវយកមកធ្វើ ខណៈនោះ ស្រាប់តែមានផ្សែងចេញពីខាងក្នុងរថយន្តផ្នែកខាងមុខ បង្កជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមនោះសន្តិសុខនៅក្នុងបឹងកក់ បានជួយយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ និងបានបន្តទាក់ទងទៅសមត្ថកិច្ចឱ្យជួយមកអន្តរាគមន៍។

ក្រោយពីទទួលបានព័ត៌មានភ្លាមក្រុមមន្ត្រីបង្ការ និង ពន្លត់អគ្គិភ័យបានចេញមកអន្តរាគមន៍ភ្លាមៗ។
ក្នុងប្រតិបត្តិការនេះដែរ បានប្រើប្រាស់រថយន្តពន្លត់អស់ចំនួន០២គ្រឿង មានរថយន្តស្នងការដ្ឋាននគរបាលរដ្ឋបាលរាជធានីភ្នំពេញ បាញ់រលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕
ដោយ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


