សន្តិសុខសង្គម
ឆ្លងចរន្តឆេះកាប៊ីនភ្លើង ផ្អេីលសមត្ថកិច្ចចុះអន្តរាគមន៍ទាំងព្រឹក
អគ្គិភ័យឆាបឆេះកាប៊ីនភ្លើងមួយកន្លែងក្នុងបរិវេណរោងចក្រទឹកដោះគោ បង្កឱ្យភ្ញាក់ផ្អើលដល់កម្មកររាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង៦និង២៥នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរោងចក្រទឹកដោះគោ តាមផ្លូវបេតុង ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនពេលកេីតហេតុខណៈកម្មកររៀបនឹងចូលធ្វើការស្រាប់តែកាប៊ីនភ្លើង ប ត 723 ស្ថិតនៅជាប់អគាររោងចក្រ ឆ្លងចរន្តឆេះខាងក្នុង ផ្សែងខ្មួលខ្មាញ់ផ្អើលទាំងកម្មករ អាជ្ញាធរ សមត្ថកិច្ចរាយការណ៍ទៅខាងអគ្គិសនីដើម្បីផ្តាច់ចរន្ត ហើយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លើង ។ ជាមួយគ្នានោះផងដែររថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៣គ្រឿង រថយន្តស្នងការក្រុង១គ្រឿង បានចុះទៅដល់កន្លែងកេីតហេតុដេីម្បីត្រៀមទប់ស្កាត់ស្ថានការតែមិនបានបាញ់ទឹកទេ។

ករណីអគ្គិភ័យខាងលើ មិនប៉ះពាល់ដល់រោងចក្រនោះទេ ពោលឆេះតែកាប៊ីនភ្លើង ក្រោយពីរលត់ខាងរោងចក្រមានម៉ាសុីនភ្លើងបញ្ឆេះដើម្បីបម្រើការងារដដែលកម្មករចូលធ្វើការងារជាធម្មតា៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


