Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះទីតាំងលក់ និងប៉ះកង់រថយន្ដរាល​ដាលដល់ផ្ទះអ្នកជិតខាង

បានផុស

នៅ

អគ្គិភ័យឆាបឆេះទីតាំងលក់ និងប៉ះកង់រថយន្ដមួយកន្លែងយ៉ាងសន្ធោសន្ធៅ ប៉ុន្តែមិនទាន់ដឹងអំពីមូលហេតុនៅឡើយបានរងការខូចខាតសម្ភារអស់មួយចំនួនធំ និងបន្តរាលដាលដល់ផ្ទះលក់បាយក្បែរនោះខូចខាតសម្ភារអស់មួយចំនួនដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ឆាបឆេះនេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ទល់មុខមន្ទីរអភិវឌ្ឍន៍ជនបទ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់ដឹងករណីអគ្គិភ័យឆេះនេះនៅឡើយទេ កំពុងស្រាវជ្រាវ ខណៈទីតាំងនេះគេបានសាងសងសណ្ឋាគារមិនទាន់រួចរាល់នៅឡើយ។

ម្ចាស់ទីតាំងត្រូវបានគេស្គាល់ឈ្មោះ ឃាង ហ៊ួរ ប្រកបអាជីវកម្មលក់កង់រថយន្ដ។ ក្នុងករណីនេះអគ្គិភ័យបានលេបត្របាក់សម្ភារៈដូចជា ម៉ាស៊ីនភ្លើង២គ្រឿង ទូកាហ្វេ១ ទូទឹកកក១ ម៉ាស៊ីនដកកង់ឡាន១ កង់ឡាន១ពាន់គ្រាប់(ថ្មី)​យ៉ាន់​ឡាន​១ពាន់។ ចំណែកផ្ទះលក់បាយខូចខាតសម្ភារ:ដូចជា កូនក្រឡឹងឈើប្រភេទឆ្នង់ និងសុក្រម៦គ្រាប់  គ្រែឈើចំនួន២ តុបាយឈើ២ គ្រែឈើបេង២។ ដោយឡែកតាបឈូសឈើចំនួន២ និងឈើមួយចំនួនត្រូវបានឆេះអស់ នៅខាងក្រោយទីតាំងលក់កង់នោះ។

ក្រោយហេតុការណ៍អគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត និងរថយន្តពន្លត់អគ្គិភ័យចុះមកតាមបណ្តាស្រុកផ្សេងៗចុះមកអន្តរាគមន៍ជួយបាញ់ទឹកពន្លត់បានទាន់ពេលវេលា គ្រាន់តែឆេះផ្ទះអស់៥០% តែប៉ុណ្ណោះ មិនបាត់បង់អាយុជីវិតនោះទេ៕

អត្ថបទ៖ វុទ្ទឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម