សន្តិសុខសង្គម
មន្ទីរសាធារណៈការរាជធានីភ្នំពេញ កំពុងផ្លាស់ប្តូរប្រព័ន្ធលូនៅចំណុចផ្លូវសួនច្បារសម្ដេចតេជោ ដើម្បីបញ្ចៀសការជន់លិច
មន្ទីរសារធារការរាជធានីភ្នំពេញ បន្តផ្លាស់ប្តូរប្រព័ន្ធលូដែលមានសភាពទ្រុធទ្រោម នៅកំណាត់ផ្លូវសួនច្បារសម្តេចតេជោ ហ៊ុនសែន ទៅរង្វង់មូលសម្តេចសង្ឃរាជ ជួនណាត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ មានប្រវែងជាង ៥០០ម៉ែត្រ ដើម្បីបញ្ចៀសការកកស្ទះលំហូរទឹកកុំអោយជន់លិចបន្តទៀត។

លោក សំ ពន្លឺ ប្រជាពលរដ្ឋឧស្សាហ៍ធ្វើដំណើរតាមបណ្ដោយផ្លួវនេះបានលើកឡើងថា ចំណុចបណ្តោយផ្លូវសួរច្បារនេះ រហូតដល់រង្វង់សម្តេចសង្ឃរាជ ជួនណាត តែងតែលិចខ្លាំង នៅពេលមេឃធ្លាក់ភ្លៀងខ្លាំង ដែលពិបាករាល់ពេលធ្វើដំណើរឆ្លងកាត់តែម្តង។ ពលរដ្ឋដែលឆ្លងកាត់បន្តទៀតថា ថ្មីៗនេះ មេឃបានបង្អុលភ្លៀងមួយមេធំបណ្តាលអោយទឹកជន់លិច ស្ទើរតែត្រឹមជង្គង់ទៅហើយ។
លោក នីសាមិត្ត ប្រធានការិយាល័យសារធារណៈការខណ្ឌដូនពេញ បានប្រាប់ កម្ពុជាថ្មី ឲ្យដឹងថា កំណាត់ផ្លូវមួយខ្សែនេះកន្លងមក ក៏ធ្លាប់មានសំណូមពរមកអាជ្ញាធរពាក់ព័ន្ធឲ្យជួយជួសជុលប្រព័ន្ធលូឡើងវិញផងដែរ ដោយសារតែរៀងរាល់មានភ្លៀងធ្លាក់ខ្លាំងមកម្តងៗ គឺតែងតែលិចស្ទើរតែធ្វើដំណើរមិនកើត និងពេលខ្លះសម្រាប់អ្នកធ្វើដំណើរដោយម៉ូតូ គឺភាគច្រើនរលត់បណ្តើរតែម្តង។ លោកបានបន្តទៀតថា បន្ទាប់ពីមានការស្នើសុំពីអាជ្ញាធរមូលដ្ឋាន ទៅកាន់មន្ទីរសាធារណការ រាជធានីភ្នំពេញ ក៏បានចុះមកផ្លាស់ប្តូរប្រព័ន្ធលូចាស់ ដែលមានសភាពបែកប្រេះ ចាស់ទ្រុឌទ្រោម ដើម្បីបញ្ចៀសទឹកលិច កុំអោយមានផលលំបាកដល់ពលរដ្ឋបន្តទៅទៀត ។

បើតាមមន្រ្តីជំនាញដែលទទួលសាងសង់នូវគម្រោងនេះបានប្រាប់អោយដឹងថា ចំពោះប្រព័ន្ធលូមួយខ្សែនេះ គឺមានប្រព័ន្ធលូ០២បែប ដោយនៅពេលមានភ្លៀងធ្លាក់ខ្លាំងជនលិច នឹងធ្វើការបង្ហូរទឹកភ្លៀងចូលក្នុងដៃទន្លេនារដូវវស្សា។ដោយឡែក សម្រាប់រដូវប្រាំង ទឹកលូដែលកខ្វក់បង្ហូរទៅកាន់ប្រឡាយលូបឹងត្របែក។

បន្ថែមពីនេះ លោក នី សាមិត្ត បានសំណូមពរទៅប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវមួយខ្សែនេះ មេត្តាយោគយល់ចំពោះការជន់លិចលង់នាពេលថ្មីៗនេះ ដោយសារតែបច្ចុប្បន្នមន្ទីរសាធារណការរាជធានីភ្នំពេញ កំពុងជួលជុលប្រព័ន្ធលូ ទើបមានការកកស្ទះប្រព័ន្ធទឹក មិនអាចរំដោះទឹកបានដែលធ្វើអោយលិច។ ហើយនៅពេលផ្លាស់ប្តូររួចរាល់ នឹងលែងមានបញ្ហាជន់លិចបន្តទៀតហើយ៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


