សន្តិសុខសង្គម
ប ស ស ប្រកាសឲ្យសាធារណជនប្រុងប្រយ័ត្នចំពោះការឆបោករបស់ក្រុមជនអណាមិកតាមរយៈបង់ភាគទាន
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានប្រកាសដល់សាធារណជន ពិសេសប្រជាពលរដ្ឋដែលជាសមាជិក ប.ស.ស.ទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោករបស់ក្រុមជនអណាមិកតាមរយៈការបង់ភាគទាន។

បើតាម ប.ស.ស.បានបញ្ជាក់ថា ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីថ្មីៗនេះមានជនអាណាមិកបានបន្លំលេខគណនីធនាគាររបស់ ប.ស.ស និងចូលក្នុងគ្រុបតេឡេក្រាមឆាតរបស់ ប.ស.ស.ដោយបានបន្លំឈ្មោះជាភ្នាក់ងារ ប.ស.ស. និងបានយកឡូហ្គោលរបស់ ប.ស.ស.ទៅតាំងធ្វើជាប្រូហ្វាលដើម្បីឆបោក និងបានបញ្ចុះបញ្ចូលឱ្យសមាជិក ប.ស.ស.បង់ប្រាក់មកគណនីធនាគាររបស់ខ្លួនតាមរយៈការបង់ភាគទាន។
ករណីនេះបានបង្កឱ្យមានភាពភាន់ច្រឡំ និងបង្កើតឱ្យមានសេចក្តីមិនទុកចិត្តមកលើ ប.ស.ស.ហើយការក្លែងបន្លំនេះ បង្កឱ្យមានភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអង្គភាព ប.ស.ស.ជាពិសេសពលរដ្ឋដែលជាសមាជិក ប.ស.ស. ផ្ទាល់តែម្តង។
អាស្រ័យហេតុនេះ សូមពលរដ្ឋមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការឆបោករបស់ក្រុមជនអណាមិកទាំងនេះ ចៀសវាងខាតបង់ប្រាក់ ឬទ្រព្យសម្បត្តិផ្សេងៗ។

ប.ស.ស. បានបន្ថែមថា សម្រាប់ពលរដ្ឋជាសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍រាល់ពេលបង់ភាគទានមក ប.ស.ស. ត្រូវរកមើលពាក្យ “ប.ស.ស.បង់ភាគទានស្វ័យនិយោជន៍” ឬជាភាសាអង់គ្លេស “NSSF Self Employed”
ហើយប្រសិនបើពេលចុចបង់ភាគទាន តែមិនមានឃើញឈ្មោះដូចខាងលើទេ គឺមិនមែនជាគណនីរបស់ ប.ស.ស. ឡើយ ដូច្នេះ សូមកុំចុចបង់ ព្រោះជាការឆបោករបស់ក្រុមជនអណាមិក។ សម្រាប់មានចម្ងល់ផ្សេងៗ ឬមានការសង្ស័យណាមួយ សូមលោកអ្នកខលមកលេខ ១២៨៦ ឬ ១២៩៧ ឬអាចឆាតមកកាន់ Facebook Page ប.ស.ស. ឬតាមរយៈ Telegram Group ផ្លូវការរបស់ ប.ស.ស.។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស.នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពាក់
ព័ន្ធករណីខាងលើនេះ ប.ស.ស.បាននិងកំពុងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃដើម្បីចាត់វិធានការនីតិវិធីតាមផ្លូវច្បាប់ និងស្រាវជ្រាវរកជនឆបោកខាលើមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


